ភ្នំពេញ ៖ ក្រោយពីមានការចោទប្រកាន់នាពេលកន្លងមក និងពេលនេះពីសំណាក់រាជបុត្រ សូរ្យកាយ្យ ថា ខ្លួនបានមើលងាយទូច ស៊ុននិច, ដៀលខ្មែរក្រថាល្ងង់ និងដៀមដាមទេព បូព្រឹក្ស និងជី ដេវីត នោះ, អ្នកនាង ម៉េងកែវពេជ្ជតា បានបញ្ជាក់ថា ខ្លួនគ្មានគំនិតដូចការចោទប្រកាន់នេះឡើយ។
តារាចម្រៀងល្បីឈ្មោះម៉េង កែវពេជ្ជតា បានបញ្ជាក់កាលពីល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ជាការឆ្លើយតបដូច្នេះថា «គិតទៅអាសត្វចង្រៃហ្នឹងវាចង់ពង្រីកអោយគេស្អប់ខ្ញុំប៉ុន្មាននាក់ទៀត ? ខ្ញុំសូមស្បថយកមេឃដីជាសាក្សីថា មិនដែលបានប៉ះពាល់ដល់វាសូម្បីឈ្មោះ តែវាទេដែលចូលមកប៉ះពាល់ខ្ញុំមុន»។
អ្នកនាងបន្តថា «កាលបោះឆ្នោត ២០១៨ វាកាត់តសម្តីខ្ញុំអោយគេច្រលំថាខ្ញុំដៀលខ្មែរក្រ ថាខ្មែរល្ងង់,ក្រោយមកវាចូលដៃជាមួយនាងប្រធានសមាគមសិល្បៈ និងយាយបូរី,
វាបំភ្លៃថាខ្ញុំមើលងាយនាង ទូច ស្រីនិច និងមើលងាយជាងធ្វើក្រចក , ថ្ងៃនេះវាមកបំភ្លៃថាខ្ញុំដៀមដាមទេព បូព្រឹក និង G-Davit»។
អ្នកនាង ម៉េង កែវពេជ្ជតា បានបដិសេធថា «ខ្ញុំសូមបដិសេធ ! ខ្ញុំមិនដែលមានគំនិតទាំងអស់នេះទេ វាគឺជាការរៀបចំយ៉ាងថោកទាបជូនចៅហ្វាយថ្មីវា ។ សូមបងប្អូនហ្វ៊ែនធ្វើជាសាក្សីផង កុំអោយអាសត្វបំផ្លាញសង្គមម្នាក់នេះវាបង្វិលគេតាមចិត្តអញ្ចឹង ។ ដាក់ទំនាយអា ទឹម សុជា ហៅ រាជបុត្រ សូរ្យកាយ អោយក្លាយជាសត្វតិរិច្ឆានថោកទាបជារៀងរហូតគ្រប់ៗជាតិ»។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ រាជបុត្រ សូរ្យកាយ្យ បានកាត់យកវីដេអូអ្នកនាងម៉េង កែវពេជ្ជតា និយាយពាក់ព័ន្ធនឹងតារាខ្មែរ ដោយសរសេររៀបរាប់បែបនេះថា «តារាណាខ្លះដែលមានរឿងមិនឈប់នោះ? អត់យល់ហេតុអ្វីគាត់ទៅនិយាយដៀមដាមរឿងគេលួចដុតហាងជីដេវីតនិងទេពបូព្រឹកធ្វើអី? គាត់និយាយថាអោយតែល្បីសុទ្ធតែមានរឿងឈ្លោះគ្នាចឹងហើយអត់យល់? គេខមមិនថាអោយគាត់ គាត់បែរជាលើករឿងតារាផ្សេងមកឧទាហរណ៍យករួចខ្លួនទៅវិញ? »៕