ស៊ឹម សូលីកា លេងថើបអតីតស្វាមីខ្សឺតៗនៅមុខ អេង ឫទ្ធី ក្នុងថ្ងៃខួបកំណើត ឡើងស្និទ្ធខ្លាំង!

កន្លងមកគេធ្លាប់តែឃើញពិធីការិនី ស៊ឹម សូលីកា ទៅចូលរួមនៅក្នុងពិធីរៀបការរបស់អតីតស្វាមី និង បង្ហាញក្តីស្រឡាញ់ដល់កូនប្រុសដែលទើបនឹងកើតរបស់អតីតស្វាមី ដោយមិនមានការខឹងសម្បាបន្ទាប់ពីពួកគេចែកផ្លូវគ្នាច្រើនឆ្នាំ ។ ថ្មីៗនេះទៀត ស៊ឹម សូលីកា បានបង្ហាញភាពស្និទ្ធស្នាលជាមួយអតីតស្វាមីនៅក្នុងថ្ងៃខួបកំណើតរបស់ខ្លួនដែលធ្វើឱ្យមហាជនជាច្រើនចាប់អារម្មណ៍ជាខ្លាំង ។

ស៊ឹម សូលីកា បានរៀបចំពិធីខួបកំណើតរបស់ខ្លួនកាលពីថ្ងៃទី ២២ កន្លងទៅនេះនៅភោជនីយដ្ឋានមួយ ដោយមានការចូលរួមពីសំណាក់ក្រុមគ្រួសារ និង អ្នកស្និទ្ធស្នាលតែប៉ុណ្ណោះ ។ ក្រៅពីវត្តមានស្វាមីលោក អេង ឫទ្ធី និង ក្រុមគ្រួសារ គេក៏បានឃើញវត្តមានអតីតស្វាមី ស៊ឹម សូលីកា ចូលរួម និង Surprise នំខួបកំណើតដល់រូបនាងផងដែរ ។

ជាមួយនឹងអារម្មណ៍រីករាយ ស៊ឹម សូលីកា បានបង្ហាញកាយវិការស្និទ្ធស្នាលជាមួយអតីតស្វាមីនៅចំពោះមុខលោក អេង ឫទ្ធី ទៀតផង ។ មានការបង្ហើបថាមិនមានអ្វីចម្លែកទេ ព្រោះពេលនេះ ស៊ឹម សូលីកា និង អតីតស្វាមីសុទ្ធតែមានដៃគូថ្មីរៀងខ្លួន និង សំខាន់ភរិយារបស់អតីតស្វាមី ស៊ឹម សូលីកា គឺជាសាច់ញាតិរបស់នាងថែមទៀត ដូនេះមិនមានអ្វីត្រូវប្រកាន់ខឹងសម្បានូវរឿងអតីតកាលនោះទេ ។

នៅក្នុងថ្ងៃខួបកំណើត ស៊ឹម សូលីកា ក៏មិនភ្លេចសុំពរជ័យ និង ជូនជាកាដូដល់អ្នកម្តាយនូវប្រាក់ដុល្លារមួយបាច់ធំដែលសុទ្ធសឹងជាក្រដាសមួយរយដុល្លារតែម្តង ៕

Related posts

Leave a Comment