នាថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រកាសជាផ្លូវការអំពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះក្នុងកំឡុងពេលជំងឺកូវីដ ១៩ ក្នុងនោះប្រជាជនក្រីក្រប្រមាណ ៦០ ម៉ឺនគ្រួសារនឹងទទួលបានការឧបត្ថម្ភ ។បើយោងទៅតាមគេហទំព័រ
ផ្លូវការរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះក្នុងកំឡុងពេលជំងឺកូវីដ១៩នេះ នឹងត្រូវធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ ។