លាន់មាត់សរសើរ លោកជំទាវ ស្រីតូច ចំណាន បង្ហាញមុខក្នុងពិធីដ៏ធំថ្មីៗនេះ តែងខ្លួនយ៉ាងសាមញ្ញ តែស្អាតខ្លាំង

ជាឧត្ដមភរិយាអ្នកឧកញ៉ា គិត ម៉េង មានឈ្មោះល្បីល្បាញក្នុងសង្គមជាន់ខ្ពស់ លោកជំទាវ ស្រីតូច ចំណាន កាន់តែស្ងប់ស្ងាត់ មិនងាយនឹងបង្ហាញខ្លួនជាសាធារណៈ ក៏ដូចជានៅលើបណ្ដាញសង្គមឡើយ ។ ដោយឡែកកាលពីថ្ងៃទី ២៣ ខែមិថុនា ២០២០ នេះលោកជំទាវបានអមដំណើរជាមួយស្វាមី ក្នុងពិធីចុះហត្ថលេខាមួយ បានធ្វើឱ្យមហាជនចាប់អារម្មណ៍ជា

ខ្លាំងនូវសម្រស់ដ៏លេចធ្លោររបស់លោកជំទាវ ។ជាមួយឈុតសម្លៀកបំពាក់ដ៏ស្រស់ស្អាត រំលេចជាមួយអាវពណ៌ស្វាយ ខោខ្មៅ ស័ក្ដិសមទៅនឹងការធ្វើសក់ផាត់មុខ បែបសាមញ្ញ ស្រាលៗ បានធ្វើឱ្យលោកជំទាវ ស្រីតូច ចំណាន ពិតជាស្អាតបែបថ្លៃថ្នូរ ត្រូវទៅតាមប្រភេទកម្មវិធីបែបផ្លូវការមួយនេះ

។រូបភាពមួយចំនួនត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក បានធ្វើឱ្យមហាជនលាន់មាត់សរសើរគ្រប់គ្នាពីស​ម្រ​ស់លោកជំទាវ និង ការៀបចំខ្លួនមិនឱ្យឆ្គាំឆ្គងសោះឡើយ ៕

Related posts

Leave a Comment