ព្រោះតែប៉ោងប៉ោងដេគ័រក្នុងពិធីជប់លៀង ទើបធ្វើឲ្យនារីដ៏ស្រស់ស្អាតម្នាក់ ធ្លាក់ខ្លួនរស់វេទនាជាងស្លាប់

វៀតណាម៖ កាលពីពេលថ្មីៗនេះ នារីជនជាតិវៀតណាមម្នាក់បានចែករំលែកនូវបទពិសោធន៍ឈឺចាប់ និងភ័យខ្លាចរបស់នាង ដែលបានកើតឡើងកាលពីជិត ៤ឆ្នាំមុន នៅបណ្ដាញសង្គមហ្វេសប៊ុក ដែលសារនេះបានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនមានអារម្មណ៍អាណិតនាង និងស្មានមិនដល់ថា មានរឿងអាក្រក់បែបនេះកើតឡើង ។

នារីខាងលើដែលបច្ចុប្បន្នមានអាយុ ២៤ឆ្នាំ បានរៀបរាប់យ៉ាងដូច្នេះថា អស់រយៈពេលជិត ៤ឆ្នាំមកនេះ នាងដេកមិនដែលលក់ស្រួលឡើយ ហើយខួរក្បាលនៅតែដិតដាម បង្ហាញរូបភាពអាក្រក់ៗដែលបានកើតឡើងលើរូបនាង ពីមនុស្សស្រីដែលស្អាត និងលេចធ្លោម្នាក់​ប្រែក្លាយជាសភាពបែបនេះ (អាក្រក់) ត្រឹមតែមួយប៉ប្រិចភ្នែក ។

នារីខាងលើបញ្ជាក់ថា កាលពីជិត ៤ឆ្នាំមុន នាងបានជួបគ្រោះថ្នាក់ដោយសារតែផ្ទុះប៉ោងប៉ោងហោះ ដែលដាក់ដេគ័រក្នុងពិធីជប់លៀងមួយ ។ គ្រាន់តែជួបគ្រោះថ្នាក់ភ្លាមខ្លួននាងទាំងមូលត្រូវបានរងនូវការឈឺចាប់ដោយរបួស និងត្រូវលេបថ្នាំ antibiotics ជាច្រើនដងក្នុងមួយថ្ងៃ ហើយថ្នាំ antibiotics នោះទៀតសោធក៏បានធ្វើឲ្យនាងធ្វើទុក្ខរាងកាយញ័រដូចកូនសត្វត្រូវទឹកយ៉ាងដូច្នេះដែរ ។​
ជាចុងក្រោយនារីអភព្វរូបនេះបាននិយាយថា នេះជាការពិតមួយដែលយើងម្នាក់មិនអាចប្រកែកបាន ហេតុការណ៍ដែកើតឡើងត្រឹមតែមួយប៉ប្រិចភ្នែក នឹងអាចផ្លាសប្ដូរជីវិតរបស់យើងអស់មួយជីវិត តែយ៉ាងណាយើងត្រូវតែទទួលយកការពិតនេះ ៕

Related posts

Leave a Comment