មិននឹកស្មាន! ទម្រាំ សួស វីស្សា និងថមមី បានមកដល់ថ្ងៃនេះ ជួបរឿងលំបាកបែបនេះ

ភ្នំពេញ៖ បន្ទាប់ពីសម្រេចចិត្តរៀបការជាមួយគ្នារួចមក តារាចម្រៀង អ្នកនាង សួស វីហ្សា និង លោក ថមមី កាន់តែមានចំណងស្នេហ៍រឹងមាំជាងមុន មិនតែប៉ុណ្ណោះ អ្នកទាំងពីរ តែងតែបង្ហោះរូបពីសកម្មភាព យ៉ាងផ្អែមល្ហែម និង បង្ហាញក្ដីស្រលាញ់ចំពោះគ្នាស្ទើរតែគ្រប់ពេលតែម្ដង។

យ៉ាងណាមិញ ទស្សនិកជន និង ហ្វេនៗធ្លាប់តែឃើញពីជីវិតប្ដីប្រពន្ធអ្នកទាំងពីរ ក្នុងពេលបច្ចុប្បន្ន មានភាពល្អូកល្អើនចំពោះគ្នា យ៉ាងមានសុភមង្គល។ តែគ្រប់គ្នាច្បាស់ជាមិនទាន់បានដឹងរឿងរ៉ាវពីមុនៗរបស់ អ្នកទាំង២នៅឡើយនោះទេ។ ដោយមុននេះ សួស វីហ្សា បានទម្លាយអារម្មណ៍ពីទំនាក់ទំនងរវាងនាង ជាមួយស្វាមីកាលពីមុនយ៉ាងដូច្នេះថា៖

ទម្រាំពួកខ្ញុំដើរមកដល់ចំណុចនេះ គឺអាចនិយាយបានថា(ឆ្អែត) គឺឆ្អែតនឹងភាពក្រ ឆ្អែតនឹងភាពលំបាក ឆ្អែតនឹងភាពតស៊ូ កាលគ្រាដែលខ្ញុំនឹងគាត់កំពុងលំបាក កាលខ្ញុំនឹងគាត់កំពុងក្រ កាលខ្ញុំនឹងគាត់មានបញ្ហា គឺមានតែខ្ញុំនឹងគាត់ប៉ុណ្ណោះដែលដឹងគ្រប់រឿងរ៉ាវរវាងគ្នានឹងគ្នា។ ខ្ញុំជួយគាត់ គាត់ជួយខ្ញុំគាត់មិនដែលទុកខ្ញុំចោលហើយទៅចោលខ្ញុំទេ អនុស្សាវរីយ៍កម្សត់កម្រទាំងអស់នេះហើយទើបធ្វើឲ្យយើងទាំងពីររស់ខ្វះគ្នាមិនបាន។ សរុបមកមិនមែនអួតទេ តែចង់ចែករំលែកឲ្យបងប្អូនអាចស្រលាញ់គ្នាបានជោគជ័យនឹងជីវិតគូ មិនចង់ឲ្យស្រលាញ់គ្នារាប់ឆ្នាំបានត្រឹមសង្សារ គឺខ្ញុំចង់ឲ្យបងប្អូនស្រលាញ់គ្នាបានរៀបការនឹងគ្នាដូចពួកខ្ញុំ ត្រូវចាំថា យើងអាចក្រវែងចោលបានមនុស្សដែលមានមុខមករួមតែពេលសុខ តែកុំចោលដាច់ខាតមនុស្សដែលមករួមទុក្ខ ព្រោះមនុស្សដែលស្ម័គ្ររួមទុក្ខជាមួយយើង នេះហើយជាមនុស្សដែលស្រលាញ់យើងពិតប្រាកដនឹងអាចរួមវាសនាជាមួយគ្នាបានអស់មួយជីវិត។ ចុងក្រោយចង់និយាយពាក្យក្នុងចិត្តមួយទៅកាន់ប្តីថា អរគុណប្តីណាស់ដែលទ្រាំជាមួយនឹងចរិតគ្រប់ទម្រង់របស់ខ្ញុំបានរហូតមកដល់ពេលនេះ Tommy Real។

គួរម្លឹកផងដែរថា ពេលនេះ សួស វីហ្សា ក៏កំពុងពោះពរកូនដំបូង ដែលជាចំណងដៃក្រោយរៀបអាពាហ៍ពិពាហ៍រួចផងដែរ។ បើនិយាយពីទំនាក់ទំនងរវាង តារាស្រីរូបនេះ ជាមួយស្វាមីវិញ តែងតែបង្អួតភាពផ្អែមល្ហែម ធ្វើឲ្យមហាជន សរសើរ និង លួចច្រណែននឹងអ្នកទាំងពីរស្ទើរតែគ្រប់គ្នាតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment