នៅក្មេងមែន! តែពេល ឆេង ប្រសិទ្ធ តែងខ្លួនឈុតល្ខោនខោល ពិតជាសង្ហាសាកសមខ្លាំង

ភ្នំពេញ៖ អាចនិយាយបានថា មួយរយៈចុងក្រោយនេះ តារាចម្រៀងវ័យក្មេង ឆេង ប្រសិទ្ធ កាន់តែទទួលបានប្រជាប្រិយភាពខ្លាំងជាងមុន ដោយតារាប្រុសវ័យក្មេងរូបនេះ មានទាំងសមត្ថភាព និង រូបសម្បត្តិស្អាតសង្ហាមិនខ្លាំងតែម្ដង។

ក្រៅពីមានសម្លេងពីរោះ និង ពូកែរាំ ឆេង ប្រសិទ្ធ ក៏មានមុខមាត់ស្អាត ឃ្យូត ព្រមទាំងពូកែរៀបចំខ្លួន ជាមួយស្ទាយ៍ប្លែក ស្អាតៗមិនចាញ់តារាកូរ៉េប៉ុន្មានឡើយ។ យ៉ាងណាមិញ ពេលនេះក្មេងប្រុសរូបនេះ ក៏កាន់តែលូតលាស់ធំធាត់ជាងមុន និង តែងតែទទួលបានការសរសើរពីរូបសម្រស់លេចធ្លោ ជាមួយការតែងខ្លួនឡូយឆាយស្ទើរតែគ្រប់ពេលផងនោះ។

ជាក់ស្ដែង ប្រិយមិត្តធ្លាប់តែឃើញតារាវ័យក្មេងរូបនេះ តែងខ្លួនស៊ីវិល័យ ស្អាតៗដូចតារាកូរ៉េ តែមុននេះបន្តិច តារាវ័យក្មេងរូបនេះ បានធ្វើឲ្យទស្សនិកជនជាច្រើនកោតសរសើរដល់រូបគេសារជាថ្មី។ ដោយក្មេងប្រុសរូបនេះបានស្លៀកនៅឈុតល្ខោនខោលជាទម្រង់ខ្មែរ មើលទៅពិតជាប្លែក និងសង្ហាខ្លាំង។

យ៉ាងណាមិញបើទោះបីជានៅវ័យក្មេង តែតារាប្រុសរូបនេះមានចិត្ត និង ក្ដីស្រលាញ់គ្រងនៅឈុតល្ខោនខោល ដើម្បីអភិរក្សសម្បត្តិវប្បធម៌ជាតិ។ ដោយរូបភាព ដែល ឆេង ប្រសិទ្ធ ទើបតែបង្ហោះនោះ មានពាលពាក្យសរសើរពីរូបសម្បត្តិ ពេលគ្រងឈុតបុរាណល្ខោនខោលនេះគ្រប់គ្នាតែម្ដង៕

Related posts

Leave a Comment