តិចមើលអត់ស្គាល់ចុះ! ៧ ប៉ុស្ដិ៍ថ្មីចែសពីនាងច្រមក់ ចាន់ ស្រីខួច ក្នុងឈុតកូនក្រមុំខ្មែរ

អតីតបេក្ខនារីក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Kids Cambodia ចាន់ ស្រីខួច កំពុងធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមអារម្មណ៍នឹងរូបសម្រស់ពេលធំពេញវ័យរបស់នាងយ៉ាងខ្លាំង ដោយគ្រាន់តែបាត់មុខមួយរយៈ ស្រីខួច ពីនាងច្រមក់តូចមួយ ពេលនេះក្លាយជាស្រីស្អាត មានមុខមាត់ស្រស់ស្អាតទាក់ទាញ ។

ចាន់ ស្រីខួច កំពុងក្រសោបចក្ខុទស្សនិកជនឱ្យសម្លឹងមើលនាងជាថ្មី ខណៈថ្មីៗនេះ នាងបានរំលេចខ្លួនក្នុងឈុតសម្លៀកបំពាក់ប្រពៃណីកូនក្រមុំ ថតតែងឱ្យសម្អាងការមួយ ដែលសម្រស់របស់នាងពិតជាស្រស់ស្អាតដូចកូនក្រមុំក្នុងថ្ងៃមង្គលការពិតៗ ។

ស្ថិតក្នុងសម្លៀកបំពាក់កូនក្រមុំខ្មែរ ស្រីខួច ត្រូវបានមហាជនលើកសរសើរថាស្រស់ស្អាត ចរិយាដ៏សុភាព ទន់ភ្លន់ ថ្លៃថ្នូរ សមជានារីខ្មែរយ៉ាងពិតប្រាកដ ។

តោះទស្សនារូបថត ស្រីខួច ខាងក្រោម ៖

Related posts

Leave a Comment