មិនធម្មតាមែន តារាកំប្លែង យាយណាង ត្រូវអ្នកគាំទ្ររោមសុំថតព្រាត ពេលដើរលេងនៅទីសាធារណៈ (វីដេអូ)

ទោះបីជាមិនបានបង្ហាញវត្តមានជាបន្តទៀតនៅក្នុងការលេងកំប្លែង និង សម្តែងផ្សេងៗដូចកាលពីមុន លោកយាយ ណយ សំណាង ក៏នៅតែមានការគោរពស្រឡាញ់ និង គាំទ្រលោកយាយដដែល ។

ថ្មីៗនេះ នៅក្នុងគណនី fb របស់តារាចម្រៀង វណ្ណា ស័ក្តិ ដែលជាកូនប្រុសលោកយាយ ណាង បានបង្ហោះវីដេអូមួយដែលធ្វើឲ្យមហាជន និង អ្នកគាំទ្រមានអារម្មណ៍រំភើបយ៉ាងខ្លាំង ដែលអតីតតារាកំប្លែងរូបនេះ នៅតែទទួលបានគោរពស្រឡាញ់ និង គាំទ្រពីសំណាក់មហាជនយ៉ាងច្រើន ។

ក្នុងវីដេអូនោះដែរ លោកយាយ ណាង ត្រូវបានមហាជនជាច្រើននាំគ្នារោមដូចស្រមោច ដើម្បីសុំលោកយាយថតរូប ។ មិនត្រឹមតែប៉ុណ្ណោះកូនប្រុសរបស់លោកយាយ គឺលោក វណ្ណា ស័ក្តិ ក៏បានរៀបរាប់ថា «តោះនាំគ្នាមកមើលហ្វេនរបស់ម៉ាក់ខ្ញុំ! ម៉ាក់អាយុច្រើនបន្តិចមែន តែម៉ាក់នៅមានហ្វេនសុំថតដែរតើ តារាជើងចាស់ស្មោះ»

តោះនាំគ្នាមកមើលហ្វេន តារាជើងចាស់ស្មោះ

Related posts

Leave a Comment