ព្រះមហាក្សត្រ នរោត្តម សីហមុនី និង​សម្ដេច​យាយ ព្រះរាជទាន​ព្រះរាជទ្រព្យចំនួន​​ ២លានដុល្លារ ដើម្បី​ប្រឆាំងជម្ងឺ​កូវីដ ១៩

(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព,សេចក្តីថ្លៃថ្នូរនិងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជហឫទ័យទុកដាក់ខ្ពស់អំពីសុខទុក្ខបងប្អូនប្រជានុរាស្រ្តរបស់ព្រះអង្គទូទាំងព្រះរាជាណាចក្រ ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តមវិសេសវិសាលចំនួន ២លានដុល្លារ(2,000,000 USD)។

ព្រះករុណាព្រះមហាក្សត្រចំនួន ១លានដុល្លារ និងសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរចំនួន ១លានដុល្លារ)ជូនដល់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ជាវិភាគទានចូលរួមបង្ការ និងទប់ស្តាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ គួរបញ្ចាក់ផងដែរថា នេះជាលើកទី២ហើយដែលព្រះអង្គទាំងទ្វេ ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យផ្ទាល់សម្រាប់ជាវិភាគទានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយក្នុងលើកទី១ ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភចំនួន៣០មុឺនដុល្លារអាមេរិក៕

{“source_sid”:”8BF3458C-B6E5-4B0F-A349-E2C3E8EE3907_1592986309270″,”subsource”:”done_button”,”uid”:”8BF3458C-B6E5-4B0F-A349-E2C3E8EE3907_1592986309131″,”source”:”other”,”origin”:”unknown”}

សូមទស្សនារូបភាពខាងក្រោមនេះ

Related posts

Leave a Comment