ថាស្លៀកសម័យចុះស្អាត! តែ ចាន់ ស្រីខួច តែងខ្លួនស្លៀកឈុតកូនក្រមុំ កាន់តែស្អាតខ្លាំង

ភ្នំពេញ៖ អតីតបេក្ខភាព The Voice Kids Cambodia រដូវកាលទី១ ចាន់ ស្រីខួច បច្ចុប្បន្នតារាស្រីវ័យក្មេងរូបនេះ ធ្លាប់បានធ្វើឲ្យមហាជន និង អ្នកគាំទ្ររបស់នាងផ្ទាល់ មានការភ្ញាក់ផ្អើលជាមួយរូបសម្ផស្សធំពេញវ័យ មានសម្រស់ស្រស់ស្អាតប្លែកខ្លាំងតែម្ដង។

យ៉ាងណាមិញ តារាស្រីវ័យក្មេងរូបនេះ មានសមត្ថភាពអាចច្រៀងយ៉ាងពីរោះ មិនថាបទមនោសញ្ចេតនា ឬបទញាក់កន្រ្តាក់អារម្មណ៍នោះទេ សុទ្ធសឹងតែពីរោះគួរឲ្យចង់ស្ដាប់។ ក្នុងនោះដែរ ចាន់ ស្រីខួច ក៏កាន់តែទទួលបានប្រជាប្រិយភាពពីទស្សនិកជនជាច្រើន បន្ទាប់ពី បញ្ចប់ការប្រកួតពីកម្មវិធី The Voice Kids Cambodia រដូវកាលទី១រួចមក។ មិនត្រឹមតែប៉ុណ្ណោះ វេលាចេះតែទៅមុខ ពេលនេះនាងពេញក្រមុំស្ដូក ហើយមានមុខមាត់ស្អាត ចំណែកការតែងខ្លួនក៏ស៊ីវិល័យទៅតាមបែបយុវវ័យផងដែរ។

ដោយឡែកថ្មីៗនេះ តារាស្រីវ័យក្មេងរូបនេះ បានធ្វើឲ្យហ្វេនជាច្រើន លង់នឹងសម្រស់នាងសារជាថ្មី ដោយនាងបានទទួលថតសម្អាងការ ស្លៀកនៅឈុតកូនក្រមុំ មើលទៅពិតជាប្លែកភ្នែកខ្លាំង ស្របពេលដែរ តារាស្រីរូបនេះធ្លាប់តែស្លៀកពាក់បែបឃ្យូតៗ តែពេលមកស្លៀកឈុតកូនក្រមុំបែបនេះទៅ នាងកាន់តែមានសម្រស់ស្រស់ស្អាត បែបនារីខ្មែរ ទាំងទឹកមុខ និង ការឈរពិតជាទន់ភ្លន់តែម្ដង។

បន្ទាប់ពី ទស្សនិកជន និង អ្នកគាំទ្រជាច្រើន បានឃើញរូបភាពថ្មី ចាន់ ស្រីខួច រួចមក មានតែពាក្យសរសើរពីរូបសម្ផស្សដ៏ផូរផង់បច្ចុប្បន្ននាង ពេលស្លៀកឈុតកូនក្រមុំបែបនេះទៅពិតជាស្អាត និងសាកសមខ្លាំង៕

Related posts

Leave a Comment