មិនទាន់ជឿជាក់ សុផា លីនដា បានត្រឹមតែបង្ហាញរូបភាពគូស្នេហ៍ថ្មីពីក្រោយ

មិនមែនជារឿងចម្លែកទេ ក្រោយពីអតីតគូស្នេហ៍តារាចម្រៀង នៅ ស៊ីនឿន មានគូដណ្តឹងត្រៀមចូលរោងការនោះ ពេលនេះស្រីស្អាត សុផា លីនដា ក៏ចាប់ផ្តើមប្រកាសថានាងក៏មានម្ចាស់ចិត្តថ្មីផងដែរ ។ហាក់មិនទាន់មានភាពក្លាហាន សុផា លីនដា មិនបានបង្ហាញមុខមាត់បុរសម្នាក់នោះទេ នាងបានត្រឹមតែបង្ហាញក្រោយខ្នងតែប៉ុណ្ណោះ ដោយក្នុងនោះ

សុផា លីនដា បានឱ្យដឹងថា ។ ការបង្ហាញរូបភាពមួយសន្លឹកនេះបានធ្វើឱ្យមិត្តភក្តិក៏ដូចជាអ្នកគាំទ្រជាច្រើនអបអរចំពោះ សុផា លីនដា ។ ក្នុងនោះក៏មានការជូនពរឱ្យចំណងស្នេហ៍របស់ សុផា លីនដា រឹងមាំ និង ស្រឡាញ់គ្នាជារៀងរហូត ។ចុងក្រោយនេះ សុផា លីនដា ហាក់មិនសូវមានសកម្មភាពសិល្បៈថ្មីៗប៉ុន្មានឡើយ ប៉ុន្តែយ៉ាងណាស្រីស្អាតរូបនេះ

បានងាកមកបើកជំនួញបន្ទាប់បន្សំថ្មី ដែលឃើញថាកំពុងដំណើរការរលូនផងដែរ ។ មានការសរសើរថា សុផា លីនដា កាន់តែស្រស់ស្អាត មានការតែងខ្លួនទាន់សម័យ និង ទាក់ទាញជាងមុន ៕

Related posts

Leave a Comment