ឃើញពាក់គ្រឿងពេជ្រថ្លៃៗ! តែពេលទាន់ខ្លាំង ដេវីត យកទៅលក់ខ្ទេច សូម្បីតែ…. (មានវីដេអូ)

ភ្នំពេញ៖ បច្ចុប្បន្ននេះ តារាចម្រៀងរ៉េបដ៏ល្បី លោក ងួន ចាន់ដេវីត មិនត្រឹមតែមានទេពកោសល្យ និពន្ធ និង ច្រៀងបទចម្រៀងរ៉េបនោះទេ តែរូបលោក កាន់តែទទួលបានការចាប់អារម្មណ៍ពីសំណាក់ហ្វេនៗជាច្រើន ដោយតែងតែបង្ហាញពីសម្ភារៈប្រើប្រាស់ថ្លៃ ជាពិសេស ដូចជាគ្រឿងអលង្ការជាដើម។

ជាក់ស្ដែង កាលពីថ្មីៗនេះដែរ តារាប្រុសរូបនេះក៏បានបង្ហោះរូបភាពមួយ ដែលឲ្យហ្វេនៗបើកភ្នែកធំៗ ចំពោះកាដូដែលគូស្នេហ៍របស់លោក កញ្ញា ទេព បូព្រឹក្ស បានទិញឲ្យ ដែលជានាឡិកាម៉ាកល្បី ព្រមទាំងមានការរចនាយ៉ាងប្រណីត ថែមទៀតផង។

ដោយឡែក មិនយូរប៉ុន្មាន បន្ទាប់ពីបង្ហាញពីកាដូដ៏មានតម្លៃ ដែលគូស្នេហ៍បានទិញឲ្យហើយ ស្រាប់តែលោក បានបង្ហោះវីដេអូមួយនៅលើបណ្ដាញសង្គម ដោយបានប្រាប់ថា​ គ្មាននរណា ទៅមានលុយរហូតនោះទេ ដែលនៅក្នុងនោះ ក៏មានសម្លេង កញ្ញា ទេព បូព្រឹក្ស បានបញ្ជាក់ថា ពេលខ្លះទាល់ ក៏ត្រូវលក់របស់ទាំងនោះវិញ សូម្បីតែនាឡិកា Anniversary ដែលតារាប្រុសកម្ពស់បានរូបនេះ ទិញឲ្យនាង ក៏នាងបានលក់វាទៅវិញដែរ ។

យ៉ាងណាមិញ មូលហេតុដែលធ្វើបែបនេះ អ្នកទាំងពីរគឺ គ្រាន់តែចង់សន្សំសំចៃ ហើយនៅពេលដែលលក់បានលុយហើយ គឺយកលុយទាំងនោះទៅប្រើប្រាស់ក្នុងរឿងដែលចាំបាច់ ផងដែរ ៕

Related posts

Leave a Comment