សួស វីសា និង ស្វាមី ទិញរថយន្តទំនើបស្វាគមន៍កូនស្រីដំបូង តម្លៃរាប់ម៉ឺនដុល្លារ

ក្រោយពីពពោះភ្លាមតារាចម្រៀង សួស វីសា និង ស្វាមីលោក ថមមី តែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាតាមរយៈការបង្ហោះរូបភាពជាច្រើននៅលើបណ្តាញសង្គម ។ អ្វីដែលចាប់អារម្មណ៍ថ្មីៗនេះ សួស វីសា និង ស្វាមីបានទិញរថយន្តទំនើបដើម្បីស្វាគមន៍កូនស្រីដំបូង ដែលនឹងឃើញពន្លឺព្រះអាទិត្យនៅក្នុងពេលប៉ុន្មានខែខាងមុខនេះ ។ជាមួយនឹងការបន្ថែម

សមាជិកថ្មីដែលជារថយន្តទំនើបពណ៌សយ៉ាងស្រស់ស្អាតមានតម្លៃរាប់ម៉ឺនដុល្លារនោះ សួស វីសា និង ស្វាមីបានបង្ហាញនូវរូបភាពជាច្រើនដោយក្នុងនោះនាងបានបង្ហោះសារថា ។ ការបង្ហាញសមាជិកថ្មីរបស់ប្តីប្រពន្ធអ្នកសិល្បៈមួយគូនេះបានធ្វើឱ្យមិត្តភក្តិក៏ដូចជាអ្នកគាំទ្រមានការសាទរចំពោះអ្នកទាំងពីរគ្រប់ៗគ្នា ។ ក្នុងនោះក៏មានការលាន់មាត់សរសើរពី

ភាពហ៊ឺហារបស់ សួស វីសា និង ស្វាមីផងដែរ ។ស្របពេលផ្ទៃពោះខ្ទាតធំដែលពេលនេះប្រមាណជាង ៦ ខែនោះ សួស វីសា មិនមានការងារសិល្បៈដូចមុនឡើយ តែយ៉ាងណាប្តីប្រពន្ធមួយគូនេះហាក់មិនខ្វល់ខ្វាយអ្វីឡើយ ព្រោះពួកគេក៏មានមុខរបរបន្ទាប់បន្សំមួយទៀតគឺហាងលក់សម្លៀកបំពាក់ដែលបានបើកដំណើរការកាលពីមួយរយៈមុនដែលមានទីតាំងនៅជិតផ្សារម៉ាក្រូ ។ រយៈពេលខ្លីប៉ុណ្ណោះ សួស វីសា និង ស្វាមីបានសម្រេចបំណងជាច្រើនដែលមានដូចជាការទិញផ្ទះ វីឡា រថយន្តទំនើប និង បោះទុនបើកជំនួញផងដែរ ៕

Related posts

Leave a Comment