សមឈ្មោះអ្នកមានពិត!​ នាំគ្នាសរសើរ លោកជំទាវស្រីតូច ចំណាន តែងខ្លួនសាមញ្ញា គ្មានគ្រឿងពេជ្រជ្រែកខ្លួន ទោះកម្មវិធីធំ

ភ្នំពេញ៖ ជាការពិត ដូចប្រិយមិត្តជាច្រើនបានស្គាល់មកហើយថា លោកជំទាវស្រីតូច ចំណាន មិនត្រឹមតែមានរូបសម្រស់ស្អាតនោះទេ តែលោកជំទាវតែងតែធ្វើឲ្យមហាជនជាច្រើនតែងតែសរសើរពេញៗមាត់ ពីអត្តចរិត ភាពថ្លៃថ្នូរយ៉ាងគួរឲ្យគោរពខ្លាំង។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ មានការលេចឡើងនូវរូបភាពមួយសន្លឹក ក្រោមការចូលរួមកម្មវិធីមួយ ដែលផ្ទុះការស៊ែររាប់ពាន់ពេញបណ្តាញសង្គម ជាមួយនឹងការតុបតែងខ្លួនយ៉ាងសាមញ្ញធម្មតា ស្រស់ស្អាត និងថ្លៃថ្នូរគួរឲ្យគោរព។

ជាពិសេសនោះគឺ មហាជនមួយចំនួនបាននាំគ្នាសរសើរថា ទោះបីជាបច្ចុប្បន្នគាត់មានងារជាជំទាវបែបណាក្តី តែការរស់នៅបែបឯកជន សាមញ្ញធម្មតា មិនសូវបង្អួតគ្រឿងពេជ្រដូចអ្នកមានមួយចំនួន ពោលគឺមួយតួខ្លួនមានតែក្រវិលមួយគូប៉ុណ្ណោះ ទោះចូលរួមកម្មវិធីធំក្តី។

ក្រោយពីបានឃើញបែបនេះ មហាជនពិតជាពេញចិត្តយ៉ាងខ្លាំង ដែលពិតជាគំរូល្អដល់មហាជន ទោះបីជាមានបែបណា ក៏ធ្វើបែបធម្មតា​មិនអួត គួរឲ្យគោរពតែម្តង៕

Related posts

Leave a Comment