នៅចាំបានទេ​ ក្មេង​ស្រី​ដែលច្រៀងលេង​ពិរោះ​នៅតាមផ្លូវក្នុង​ខេត្ត​បាត់​ដំបង​ បាន​មាន​ឱកាស​ឡេីង​បកស្រាយ​បទ​ចម្រៀង​នៅ​លេីឆាកហេីយ​ និងថែ​មទាំងបាន

ជឿជាក់​ថាប្រិយមិត្ត​ប្រាកដជា​នៅចាំបានហេីយ​ ចំពោះ​ក្មេង​ស្រី​ម្នាក់នៅស្រុក​សំឡូត​ ខេត្ត​បាត់​ដំបង​ ដែល​កាល​ពី​ពេល​ថ្មីៗ​នេះ​ កុមារីរូបនេះ​បាន​ធ្វើ​ការ​បកស្រាយ​បទ​ចម្រៀង​ជាច្រើន​បទ​បាន​យ៉ាង​ពិរោះ​ តាម​រយៈ​ការ​ច្រៀង​បាស​ខារ៉ាអូខេ​ប្រភេទ​ធម្មតា​តែប៉ុណ្ណោះ​ រហូត​ធ្វើ​ឲ្យ​មហាជន​ជាច្រើន​លាន់មាត់សរសេីរ​គ្រប់​ៗគ្នាតែម្តង។

បន្ទាប់​ពី​ឃ្លីប​វីដេអូ​នេះ​បាន​ធ្វើ​ការ​បង្ហោះ​នៅលេី​បណ្តាញ​សង្គម​ហ្វេសប៊ុក​ និង​បានមានការ​ស៊ែរចែក​រំលែក​យ៉ាង​ព្រោងព្រាតពី​មហាជន​ជាច្រើន​​រួចមក​ នៅព្រឹក​ថ្ងៃ​ត្រង់​នេះ​ ថ្ងៃ​ទី​១៣​ ខែមិថុនា​ ឆ្នាំ​២០២០​ កុមារី​រូប​នេះ​បាន​មាន​ឱកាស​ឡេីង​បញ្ចេញ​សមត្ថភាព​របស់​ខ្លួន​នៅ​លេី​កញ្ចក់​ទូរទស្សន៍​ប៉ុស្តិ៍​បាយ័ន​ ក្នុង​កម្មវិធី​ប្រគំតន្ត្រី​ អុីឈីតាន់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​ជម្រាប​ថា​ កុមារី​រូប​នេះ​មានឈ្មោះ​ ឈឿយ​ ស្រី​នូ​ អាយុ​ ១៣ឆ្នាំ​ ជាសិស្ស​ពូកែម្នាក់នៅក្នុងថ្នាក់រៀន​ ក្នុង​ឱកាស​នេះដែរ​ ក្មួយ​ស្រី​បាន​លេីកយក​បទ​ចម្រៀង​ចំនួន​២បទ​ ដែលរួមមានបទ ”ត្រូវ​ការ​កម្លាំង​ចិត្ត​“ និង​បទ​ “មាតា​ដៃ​១០០​“​ មកធ្វើ​ការ​បកស្រាយ​បានយ៉ាង​ពិរោះ​ ពិតជា​គួរ​ឲ្យ​កោតសរសើរ​ខ្លាំង​ណាស់​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់​ពី​បកស្រាយ​បទ​ចម្រៀង​ចំនួន​២បទរួចមក​ គណៈគ្រប់គ្រង​ស្ថានីយ​ទូរទស្សន៍​បាយ័ន​ ក្រុម​ហ៊ុន​ អុី​ឈីតាន់​ រួមជាមួយ​តារា​ក្នុង​វិថី​សិល្បៈ​មួយ​ចំនួន​ និង​ពិធី​ករ​ ពិធី​ការិនី​ ក៏បាន​មាន​ជាថវិកា​មួយចំនួន​ជូនដល់ក្មេង​ស្រី​រូប​នេះ​ផងដែរ​ ដេីម្បី​ជួយ​សម្រួល​ដល់​ជីវភាព​ និង​បំពេញ​បំណងដែលចង់បានកង់ជិះ​ទៅរៀន​ផងនោះ​។ ប្រិយមិត្ត​អាច​ទស្សនា​នូវ​ការ​បកស្រាយ​បទ​ចម្រៀង​របស់ក្មួយស្រីខាងលេី ចាប់​ពីនាទីទី​៣០​ ទៅផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនាវីដេអូខាងក្រោម

Related posts

Leave a Comment