ក្តុកក្តុលខ្លាំងណាស់ ជូនបងទៅផ្ទះថ្មីហើយ សូមបងទៅកាន់សុខគតិភព លែងបានជួបទៀតហើយ ហុឹមម

ដូចដែលប្រិយមិត្ដបានទទួលជ្រាបរួចមកហើយ ដែលកាលពីយប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ បុរសម្នាក់មានវិបត្ដិផ្លូវចិត្ដ (Depression) បានសម្រេចចិត្ដ បញ្ចប់ជីវិតរបស់ខ្លួន ដោយ ច ង ក ធ្វើអត្ដ ឃា ត ស្ថិតនៅបន្ទប់ជួលរបស់ខ្លួន បង្កធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ជនរងគ្រោះ មានឈ្មោះ ថោង សេដ្ឋា មានស្រុកកំណើត ស្ថិតនៅខេត្ដបាត់ដំបង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ នាខណៈពេលនោះ នារីម្នាក់ ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ Eii Yee ត្រូវជាគូស្នេហ៍ នៃ ស ព ក៏បានបង្ហោះសារដ៏សែនក្រៀមក្រំថា៖”បងភ្លេចសន្យាអស់ហើយ បងទៅហើយ ទៅមិនមកវិញទេ បងជាមនុស្សគេស្រឡាញ់រាប់អានច្រើន បងជាមនុស្សចេះយកអាសារគេរហូតធ្វើអោយពិបាកខ្លួនឯង មិនគួរទេ បងខុសអី មនុស្សធ្លាប់រស់នៅមួយគ្នាញ៊ាំបាយជាមួយគ្នា ទៅណាគ្រប់កន្លែងមិនដែលថាមិនយកអូនទៅ អូនចង់ធ្វើអ្វី ចង់បានអីមិនដែលប្រកែក អនុស្សាវរីយ៍ច្រើនណាស់ ដែលអូនចាំ បងថាស្រឡាញ់អូនមើលថែអូនមួយជីវិត ចង់មានគ្រួសារមានកូន តែពេលនេះវាមិនបានដូចបំណងទេ បងធ្វើមិនបាន

បាននរណាមើលថែអូនពេលអូនឈឺ បាននរណាជូនញ៊ាំអីទៅដើរលេង បងទៅបាត់ទៅរហូត បងធ្វើអោយខ្ញុំពិបាកហើយ អូនខ្លាចពេលនឹកបងម្ដងៗ អូនទៅរក ទៅហៅរកនៅទីណា ចង់នៅក្បែរបងចង់ទៅតាមបង ស្រឡាញ់បងខ្លាំងណាស់ ជាតិនេះបងជាមនុស្សល្អណាស់តែបង…សូមអោយបងទៅអោយបានសុខ សូមជាតិណាៗ ជួបគ្នាជាប្ដីប្រពន្ធស្រឡាញ់អោយបានយូរដល់ចាស់សក់ស្កូវរៀងខ្លួន បងជាប្ដីដល់ល្អរបស់អូន គេងទៅណាបង ងើបឡើងបងនិងមានអ្វីៗល្អជាងនេះ ហុឹមម សុីថា”។

ជាមួយគ្នានេះដែរ កាលពីព្រឹកមិញនេះ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ពិធីបុណ្យ ស ព បានប្រារព្ធធ្វើចប់សព្វគ្រប់ហើយ ហើយក៏ជាពេលវេលាចុងក្រោយបង្អស់ ដែលក្រុមគ្រួសារ សាច់ញាតិ នៃ ស ព នារីជាគូស្នេហ៍ មិត្ដភក្ដិជិតឆ្ងាយ បានមកចូលរួមជូនដំណើរ លោក ថោង សេដ្ឋា ទៅកាន់បរមសុខ នៃលោកខាងមុខ ក្រោយទិដ្ឋភាព ដ៏សែនក្រៀមក្រំ និងសោកស្ដាយជាពន់ពេក។ ក្នុងនោះដែរ នារីជាគូស្នេហ៍ ក៏បានលុតជង្គង សំពះលាដៃគូរបស់ខ្លួនជាលើកចុងក្រោយ និងបានភ្ជាប់សារមួយឃ្លាថា៖”ជូនបងទៅផ្ទះថ្មីហើយ សូមបងទៅកាន់សុខគតិភព លេងបានជួបទៀតហើយ ហុឹមម”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment