កាលពីប៉ុន្មានថ្ងៃមុននេះ អ្នកនាង ភិន សុដាលីស រួមជាមួយមិត្តភ័ក្ដិជាច្រើនបាននាំគ្នាធ្វើដំណើរកម្សាន្តទៅកាន់ទីរមណីយដ្ឋានធម្មជាតិមួយកន្លែងដែលសំបូរទៅដោយព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗ វាលស្រល់ដ៏ស្រស់ស្អាត និងសំបូរទៅដោយសត្វព្រៃកម្រជាច្រេីនប្រភេទ ដែលតំបន់នេះមានឈ្មោះថា រមណីយដ្ឋានធម្មជាតិខ្នងផ្សារ ដែលមានទីតាំងស្ថិតនៅក្នុងភូមិតាំងបំពង តំបន់រលាកកងជេីង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ក្នុងនោះដែរ បេីយោងតាមរយៈគណនីផេកហ្វេសប៊ុករបស់អ្នកនាង ភិន សុដាលីស បន្ទាប់ពីបានផ្តិតយកនូវទេសភាពដ៏ស្រស់ត្រកាលជាច្រើនចែកជូនដល់ប្រិយមិត្ត ក៏ដូចជាមហាជនរួចមក ក៏បានភ្ជាប់សារដែលមានខ្លឹមសាររៀបរាប់ដូចតទៅ៖«ខ្នងផ្សារ ស្រុកខ្មែរ យើងហ្នឹង លឺ ១០ មិនស្មើរប្រសព្វម្តង ឥលូវបានមានចិត្តក្លាហានជំនះការដើរព្រៃឡើងភ្នំ ៤ម៉ោង ដើម្បីតែសម្បត្តិធម្មជាតិដ៍អស្ចារ្យមួយនេះ។
ឥលូវឈប់ឆ្ងល់ហើយ ឃើញផ្ទាល់ៗតែម្តង មិនមែនកាត់តទេណា ចង់និយាយថាពិតពិតរបស់គេមែន ការហត់នឿយទាំងប៉ុន្មាន ពិតជាសាកសម។ ជីវិតមានប៉ុន្មានដងលោកអើយ ធម្មជាតិដ៍មហិមា ដូចគំនូរ 3D នៅចំពោះមុខគ្រប់សកម្មភាព ដេក ដើរ ញ៊ាំបាយ ងូតទឹក ដុតភ្នក់ភ្លើងកំដៅខ្លួន យប់ឡើងអាកាសធាតុត្រជាក់ធ្លាក់ដល់ ១៨-១៩ អង្សារ ផ្កាយពេញមេឃ ព្រះច័ន្ទមូលក្រឡង់ ឃើញច្បាស់ៗតែម្តង។ ទៀបភ្លឺ ចុះអព្ទ័ពាសពេញដី ប្រៀបដូចបានដើរលើពពក ទឹកសន្សើមដក់តាមរុក្ខជាតិ ក្រាលពេញដី ខ្យល់វូរវូរ លឺសូរតែសំលេងព្រៃព្រឹក្សាបក់រេរាតាមខ្យល់។ បងប្អូនពូមីងប្រជាជននៅទីនោះទទួលយ៉ាងរាក់ទាក់ និងខ្នះខ្នែងយកអាសារយើងណាស់ សុទ្ធតែហ្វេនរឿងភាគ “កាំបិតមុខ២” សួររកតែបងបុត្រទេ។ ឥលូវសុំស្លេះត្រឹមនេះសិន ចាំមើលវីដេអូ vlog ពីដំនើរផ្សងព្រេងមួយនេះ នឹងចេញឆាប់ៗហើយ»។
សូមទស្សនារូបភាពខាងក្រោមនេះ