សម្តេច ហ៊ុន​ សែន​ :អំឡុងពេល កូវីដ នេះប្រជាជនណាធ្លាក់ខ្លួនក្រ​ ដាក់ពាក្យមករដ្ឋាភិបាលចាំជួយ

នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រកាសអនុវត្តន៍កម្មវិធី ផ្តល់សាច់ប្រាក់ជូនពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ ។

នៅក្នុងឱកាសនោះផងដែរ សម្តេច ហ៊ុន បានមតិផ្តាំផ្ញើជាច្រើន ទៅកាន់ជនរួមជាតិ ទាក់ទងនិងបញ្ហាជីវភាពផ្ទាល់ខ្លួន និងបញ្ហាជីវភាពក្នុងគ្រួសារ បន្ទប់ពី កូវិដ រលត់ទៅ ។ សម្តេច បានមានប្រសាសន៍ថា ជំងឺ កូវីដ ១៩ នេះមិនធម្មតាឡើយ ប្រទេសមួយចំនួន អ្នកធ្វើការ អ្នករកស៊ីធំៗ បានខាតឡុងចុង ខ្លះទៀត ក្ស័យធនក៏មាន ។

នោះសម្តេចបានមានប្រសាសន៍ថា ការពិត រដ្ឋាភិបាលបានពិភាគ្សាគ្នា ពីបញ្ហាជួយលើកស្ទួយ ជីវភាពប្រជាជនកម្ពជា ក្រោយពេលកូវីដ។ ប៉ុន្តែយើងតែសម្រេចបាន នៅក្នុងខែនេះ ហើយរដ្ឋាភិបាលនឹងចាប់ផ្តើមអនុវត្ត កាងារចុះជួយជនក្រីក្រ និងងាយរងគ្រោះទូទាំងប្រទេស។

សម្តេច ហ៊ុន សែន ក៏បានផ្តាំផ្ញើរសួរសុខទុក្ខ ជនរួមជាតិតាមរយៈហ្វេសប៊ុកផេកផ្លូវការបស់សម្តេចផងដែរ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម:

សុខសប្បាយជាទេបងប្អូនជនរួមជាតិទូទាំងប្រទេស?

សូមបងប្អូនជនរួមជាតិបន្តយកចិត្តទុកដាក់ថែរក្សាការពារសុខភាពកុំអោយឆ្លងរោគកូវីដ-១៩ ដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬចឹលសម្លាប់មេរោគ ហើយត្រូវតែពាក់ម៉ាសជាប្រចាំ។ ជំងឺឆ្លងកូវីដ១៩ មិនទាន់មានថ្នាំព្យាបាលនៅឡើយទេ។ សូមកុំធ្វេសប្រហែស ឬមើលស្រាលជំងឺឆ្លងកូវីដ-១៩អោយសោះ។ ចំពោះទីកន្លែងដែលមានចំនួនមនុស្សប្រមូលផ្តុំច្រើនដូចជាទីផ្សា ផ្សារទំនើប ហាងទំនិញលក់ដូរតាមផ្លូវតូចធំ ភោជនីយដ្ឋាន ហាងកាហ្វេ ជាពិសេសក្លីនិក និងមន្ទីរពេទ្យរដ្ឋនិងឯកជន គឺត្រូវមានចឹល ទឹកអាល់កុល និងម៉ាសដើម្បីអោយពលរដ្ឋនិងអតិថិជនប្រើប្រាស់កុំអោយឆ្លងរោគ។

យើងដឹងហើយថាជំងឺឆ្លងកូវីដ-១៩ កំពុងធ្វើអោយប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកយ៉ាងធ្ងន់ធ្ងរ ក្នុងនោះក៏ប៉ះពាល់ដល់កម្ពុជាផងដែរ ហេីយក្នុងពេលនេះគឺបានធ្វើអោយពលរដ្ឋក្រីក្រជាង៦សែនគ្រួសារកំពុងប្រឈមនឹងកង្វះខាតស្បៀងអាហារ នៅថ្ងៃពុធទី ២៤ មិថុនា ថ្ងៃនេះខ្ញុំនឹងប្រកាសដាក់អោយប្រើប្រាស់“កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩”។

សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងចៀសផុតពីជំងឺឆ្លងកូវីដ-១៩ទាំងអស់គ្នា។

ប្រភពអត្ថបទ៖ Business Cambodia

Related posts

Leave a Comment