ភ្ញាក់ផ្អើល នៅសុខៗកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ត្រូវឪពុកបង្ហោះសារថា កូនមិនស្គាល់ឪ

ផ្ទុះការភ្ញាក់ផ្អើលព្រោងព្រាតពេញបណ្ដាញសង្គមហ្វេសប៊ុក បន្ទាប់ពីកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ត្រូវឪពុកបង្កើតឈ្មោះថា ឱក បូនី ស្រាប់តែសរសេរសារ ភ្ជាប់ជាមួយរូបភាព ៣ សន្លឹកបង្ហោះជាសាធារណៈតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកក្នុងន័យថា អ្នកនាង ឱក សុគន្ធកញ្ញា ជាកូនមិនស្គាល់ឪ ។សារនិយាយសំដៅលើកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា

ពីសំណាក់ឪពុកគឺលោក ឱក បូនី ដែលជាតន្រ្តីកររូបនេះ មានអត្ថន័យថា «» ។ សារខ្លីដែលបង្គប់អត្ថន័យត្អូញត្អែរទៅកាន់កូនស្រីបែបនេះ បានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង និង ងឿងឆ្ងល់ថាតើមានរឿងអ្វីកើតឡើងរវាងឪពុក-កូនពួកគេ ។

តែយ៉ាងណា ទោះបីជានៅសុខៗលោក ឱក បូនី ស្រាប់តែបង្ហោះសារចោទកូនស្រីថាមិនស្គាល់ឪបែបនេះ តែរឿងរ៉ាវនៅពីក្រោយខ្នងយ៉ាងណាគេនៅមិនទាន់អាចសន្មត់បាននៅឡើយទេ ថាមានបញ្ហាអ្វីឱ្យប្រាកដ មានតែរង់ចាំការបកស្រាយពីសាមីខ្លួនដោយផ្ទាល់ជាមុនសិន ៕

Related posts

Leave a Comment