បទចម្រៀង 18+ ក្តៅសាច់របស់ យូរី ត្រូវព្រនង់រិះគន់ចាស់ដៃ ច្រើនជាងសរសើរ (ចម្រៀង)

កាលពីថ្មីៗកន្លងទៅនេះ តារាចម្រៀងយុវវ័យស្រីមុខឃ្យូត យូរី ទើបតែបញ្ចេញបទចម្រៀងថ្មីសន្លាងមួយបទមានចំណងជើងថា 18+ Yuri ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។មួយបទរបស់ យូរី ដែលទើបនឹងចេញនេះ មានការសម្តែងកាយវិការយ៉ាងរមិចរមួលរោលរាល និង ស៊ីអារម្មណ៍ក្រាស់ក្រែលមិនធម្មតាឡើយ ដែលធ្វើឱ្យអ្នកបានទស្សនាហើយអាចកើត

មានអាការស្រៀវស្រាញក្តៅខ្លួន និង ហូរឈាមច្រមុះក៏ថាបាន ។ មិនត្រឹមតែប្រើកាយវិការប្រកបដោយភាពស្រើបស្រាលស៊ីអារម្មណ៍ខ្លាំងប៉ុណ្ណោះទេ សូម្បីតែទឹកមុខរបស់ យូរី ផ្ទាល់ ក៏បានបង្ហាញឱ្យឃើញពីការដាស់អារម្មណ៍ខ្លាំងឱ្យស័ក្តិសមទៅនឹងអត្ថន័យខ្លឹមសារនៃបទចម្រៀងថ្មី 18+ របស់នាងផងដែរ ។ទឹកមុខស្រិមៗ ប្រកបដោយកាយវិការសម្តែងឱ្យឃើញពីដងខ្លួនស្រឡូនគ្របដណ្តប់ជាមួយអាវក្នុងសម្ញែងដើមទ្រូងទ្រលុកទ្រលន់ និង ស្លៀកខោខ្លីប៉ិតត្រឹមក្រលៀនក្នុងបទថ្មីនេះ តារាចម្រៀងស្រីយុវវ័យមុខឃ្យូត យូរី ទទួលបានការចាប់

អារម្មណ៍មិនតិចទេពីយុវវ័យ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះ តារាចម្រៀងស្រីវ័យក្មេងរូបនេះក៏ទទួលបានការរិះគន់ចាស់ដៃផងដែរ បន្ទាប់ពីចេញចម្រៀងស៊ីអារម្មណ៍មួយបទនេះ ។តារាចម្រៀងស្រី យូរី បានទទួលព្រនង់រិះគន់ច្រើនជាងការសរសើរ ដោយមហាជនបានដាក់បន្ទុកដោយពាក្យមិនសមរម្យសឹងគ្រប់មាត់ដល់តារាស្រីវ័យក្មេងសំឡេងស្រួយរូបនេះ ។ ការរិះគន់នេះដោយសារមហាជនយល់ឃើញថា យូរី ចេញបទចម្រៀងមិនឱ្យតម្លៃសិល្បៈខ្មែរ ធ្វើឱ្យខូចដល់សេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ ជាមួយគ្នានេះក៏មានការសំណូមពរពីមហាជនដល់ក្រសួងពាក់ព័ន្ធ សូមចាត់វិធានការចំពោះតារាចម្រៀងស្រីរូបនេះ ដែលបញ្ចេញបទចម្រៀងធ្វើឱ្យតម្លៃសិល្បៈផ្នែកចម្រៀងនេះ ៕

Related posts

Leave a Comment