វិ ស័យអនឡាញសប បានកំពុងដើរតួយ៉ាងសំខាន់ នៅក្នុងសង្គមរបស់យើង នាពេលបច្ចុប្បន្ននេះ ដោយម្ចាស់អាជីវកម្មទាំងនោះ បានកំពុងតែចរាចរណ៍ចែកចាយផលិតផលរបស់ខ្លួន ដែលមានប្រជាពលរដ្ឋគាំទ្រយ៉ាងខ្លាំង ព្រោះថាអ្នកប្រើប្រាស់មួយចំនួនធំ ហាក់រវល់នឹងការងារ សឹងតែគ្មានពេលវេលាគ្រប់គ្រាន់ សម្រាប់ដើរផ្សារនោះឡើយ។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ អ្នកលក់អនឡាញសបម្នាក់ ដ៏មានឈ្មោះល្បីល្បាញមួយរូបនោះ គឺកញ្ញា Sean Theary ដោយរូបគាត់គឺជាម្ចាស់ហាងអនឡាញសប ដែលមានយីហោឈ្មោះថា V Shop Cambodia បានបង្ហាញអំពីភាពជោគជ័យយ៉ាងខ្លាំងរបស់ខ្លួន ដែលកញ្ញាទើបតែទិញរថយន្ដស៊េរីទំនើបម៉ាក Range Rover សេរីឆ្នាំ២០២០ អមមកជាមួយផ្ទះវីឡា ដោយមានតម្លៃរាប់សែនឯណោះ ទុកជាកាដូលើកទឹកចិត្ដដល់ខ្លួនថែមទៀតផង។
ក្នុងនោះដែរ កញ្ញា Sean Theary ក៏បានភ្ជាប់សំណេរមួយឃ្លា ដោយមានខ្លឹមសារថា៖”វាហាក់បីដូចជាកំពុងតែយល់សប្តិចឹង មិននឹកស្មានថា ត្រឹមរយៈពេល២ឆ្នាំ ខ្ញុំមានថ្ងៃនេះសោះ វាហាក់បីដូចជាលឿនពេកហេីយ សឹងតែមិនបានត្រៀមខ្លួនជាមុន។ ទីបំផុតការខិតខំប្រឹងប្រែងហត់នឿយរយៈពេល២ឆ្នាំកន្លងមកនេះ វាទទួលផលហេីយ។ ពេលនេះខ្ញុំលែងចង់បានអ្វីទៀតហេីយក្រៅពី សុំអោយមានសុខភាពល្អ។ ខ្ញុំពិតជាមនុស្សស្រីពូកែម្នាក់មែន ហីហីសុំសសេីរខ្លួនឯងតិចហេីយណា ម៉ាក់ប៉ាលោកទាំង២ នឹងមានមោទនភាពលេីកូនម្នាក់នេះ។ វាកេីតចេញពីការមិនបោះបង់ចោលតាំងពីចំនុចសូន្យ ជោគជ័យមិនមែនដេីរមួយជំហានដល់ទេ វាត្រូវការពេលវេលា នឹងឪកាស (សម័យអនឡាញចូលមកស្របពេល) ត្រៀមខ្លួនរួចជាស្រេច។ ផ្គួបផ្សំនឹងអត្តចរិកស្លូតបូត ចិត្តល្អ គោរព សណ្តោះប្រណី ទៅដល់ណាមានគេស្រលាញ់ចូលចិត្តច្រេីន ភ្ញៀវគាំទ្រ បុគ្គលិកធ្វេីការអស់ពីចិត្ត អ្នកផ្គត់ផ្គងក៏ពេញចិត្ត ជួយផលិតឥវ៉ាន់អោយបានច្រេីនទាន់លក់។
និយាយរួមគឺថា ភាពក្លាហាន រឹងមាំ មិនងាយបោះបង់ ចង់សាក ចង់ដឹង ចេះច្នៃ ចេះបត់បែន អំនត់តស៊ូ គ្មានលេស គ្មានចាំថ្ងៃស្អែក បូករួមនឹងអត្តចរិកស្លូតបូត មុឺងម៉ាត់ ទេីបនាំខ្ញុំអោយមានថ្ងៃនេះ។ ខ្ញុំសុំផ្តាំផ្ញេីទៅក្មេងជំនាន់ក្រោយ កុំធ្វេីអ្វីខ្លាចនេះ ខ្លាចនោះច្រេីនពេក វាមិនស្លា ប់ ទេ លំបាកបន្តិចទេ ត្រូវតែជាមនុស្សស្រីរឹងមាំ ទេីបអាចសម្រេចក្តីស្រមៃខ្លួនឯងបាន មិនចឹងទេ ប្អូននៅតែវិលវល់រឿងដាំស្លរាល់ថ្ងៃហេីយ ហេីយមិនអាចធ្វេីអ្វីដែលខ្លួនចង់ធ្វេីគ្រប់យ៉ាងបានទេ។ ត្រូវចេះរៀនសូត្រ អភិវឌ្ឍន៍ខ្លួនរៀងរាល់ថ្ងៃ មានក្តីស្រមៃអោយធំ ធ្វេីអ្វីត្រូវអោយបានល្អអត់ឈប់។ ច្បាស់លាស់ មានទំនួលខុសត្រូវ ចេះពិន័យខ្លួនពេលលួចខ្ចិល។ ស្រលាញ់អ្វីដែលយេីងកំពុងធ្វេី ដឹងគុណនឹងអ្វីដែលយេីងកំពុងមាន រៀនលះបង់សេចក្តីសុខខ្លួនអោយអ្នកដទៃ រៀនដោះស្រាយបញ្ហាដែលប្រឈមមុខ មិនគេចវេស ដរាបណាប្អូនដោះស្រាយបញ្ហាមនុស្សច្រេីនកម្រិតណា លុយនឹងតាមប្អូនច្រេីនកម្រិតនោះ។ (បញ្ជាក់៖ មិនមែនលក់អនឡាញចំនេញច្រេីនទេីបធូរធារទេ ទាល់តែមានគេគាំទ្រច្រេីនលក់បានច្រេីន បេីមួយចំនេញតែ 2-3$ ចុះមួយថ្ងៃលក់បានរាប់ពាន់អាវ សាកគុណលេងលេងទៅក៏បាន) សំរាប់អ្នកដែលចូលចិត្តគិតអាក្រក់ សូមគិតសារឡេីងវិញ”។