កក្រើកហើយ! ខកខានអស់ច្រើនឆ្នាំ ព្រាប សុវត្ថិ ត្រៀមលេចមុខសម្តែងរឿងជាថ្មីម្តងទៀត

បើទោះបីជាមានវ័យរាងជ្រេបន្តិចមែនតែតារាចម្រៀង ព្រាប សុវត្ថិ នៅតែស្រូបទាញអ្នកគាំទ្រជាយុវវ័យបានជាច្រើន ។ អ្វីដែលកត់សម្គាល់ក្រោយពីអាក់ខានថតរឿងជាច្រើនឆ្នាំ ពេលនេះកំពូលតារាចម្រៀងរូបនេះក៏បានលេចមុខនៅក្នុងការសម្តែងរឿងថ្មីបែបអប់រំ ។នៅក្នុងថ្ងៃទី ២៥ នេះដែរម្ចាស់ បទ «សង្សារមួយខែពីរខែ» លោក ព្រាប សុវត្ថិ កំពុងក្រុង

ពាលីត្រៀមថតរឿងអប់រំថ្មី ដែលនិយាយពីសុវត្ថិភាពចរាចរណ៍ ។ ក្នុងនោះរឿងអប់រំខ្លីនេះគឺជាការសហការរវាងសមាគមសហភាពយន្តនៃកម្ពុជា និង នាយកដ្ឋាននគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ។ ក្រៅពីកំពូលតារាចម្រៀងល្បី ព្រាប សុវត្ថិ ក៏មានតារាជើងចាស់មួយចំនួនចូលរួមសម្តែងផងដែរ ។ ក្នុងនោះក៏មានការលើកឡើងថាពិតជាមិនធម្ម

តាមែនក្រៅពីតារាចម្រៀង ព្រាប សុវត្ថិ នៅតែត្រូវប៉ាន់នៅក្នុងការថតស្ប៉ត និង សម្តែងរឿងអប់រំមិនចាញ់តារាស្រករក្រោយឡើយ ។ កន្លងមកលោក ព្រាប សុវត្ថិ ធ្លា់ប់ចូលរួមសម្តែងរឿងខ្នាតធំ «នេសាទក្រពើ» ជាមួយតួស្រី ស៊ឹម សូលីកា ។ រឿងមួយនេះទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន ។ក្រៅពីតារាចម្រៀងល្បីប្រចាំផលិតកម្មហង្សមាសលោក

ព្រាប សុវត្ថិ ក៏មានមុខជំនួញនៅក្នុងដៃជាច្រើនដែលថ្មីៗនេះ លោកទើបនឹងបើកភោជនីយដ្ឋានផ្ទះ ព្រាប សុវត្ថិ បន្ថែមពីលើមុខរបរមួយចំនួនរបស់លោក ។ ក្នុងនោះក៏មានការបន្ថែមថាលោក ព្រាប សុវត្ថិ ក៏មានគម្រោងបើករីសតនៅខេត្តភាគឦសាន្តផងដែរ ៕

Related posts

Leave a Comment