រំជួលចិត្តពេក! ក្រោយបែកធ្លាយវិដេអូចាស់ឱក សុគន្ធកញ្ញា រៀបរាប់ទាំងទឺកភ្នែក ពីរឿងជីវិតគ្រួសារ ស្រាប់តែចាន់ កែវនិមលថា…

កាលពីពេលថ្មីៗនេះផ្ទុះពេញបណ្តាញសង្គមហ៊្វេសបុកក្រោយពីគណនីហ្វេសប៊ុកមួយឈ្មោះ ឱក បូនី (Aok Bony) បានបង្ហោះរូបភាព ៣សន្លឹក និងសារគួរឲ្យចាប់អារម្មណ៍មួយថា “ទោះជាកូនមិនស្គាល់ឪ ក៏ឪ នៅតែចាំឈ្មោះកូនដែរ ព្រោះឪអ្នកដាក់អោយ”។ ក្រោយមកក៏

បែកធ្លាយវិដេអូចាស់អ្នកនាង កញ្ញា បានរៀបរាប់ទាំងទឺកភ្នែកស្រក់តក់ៗមកថា “នៅក្នុងឆាកជីវិតរបស់ខ្ញុំ រឿងដែលបរាជ័យទី១ គឺ ខ្ញុំបែកបាក់គ្រួសារ តាំងពីនៅក្មេង ហើយខ្ញុំត្រូវតស៊ូរៀន រៀនផង មើលប្អូនផង ហើយខ្លួនជាស្រី ត្រូវ

ពុះពាររស់នៅដោយអាណាព្យាបាលនៅឆ្ងាយ នៅពេលដែលពុកខ្ញុំចាកចេញ ខ្ញុំមានតែម្តាយ ហើយក៏ត្រូវចិញ្ចឹមគ្រួសារទាំងមូល នៅពេលនោះ ខ្ញុំតែងនិយាយប្រាប់គាត់ថា ខ្ញុំនឹងរឹងប៉ឹង ហើយខ្ញុំនឹងជួយគ្រួសារមួយនេះ ដោយមិនបាច់ពឹង

ពាក់កំលាំងមនុស្សប្រុសទេ។ ដោយឡែកងាកមកពិធីការិនី ចាន់ កែវនិមល ទប់អារម្មណ៍លែងជាប់ក៏បញ្ជាក់បន្ថែមថា ៖ “មនុស្សរឹងមាំរបស់បង Aok Sokunkanha មិនត្អូញត្អែរ, មិនរអ៊ូរ, មិនទាមទារអោយគេអាណិត , ប្រឹងជំនះ

គ្រប់រឿងរ៉ាវក្នុងជីវិត ទាំងនេះហើយគឺជាគាត់” ក្រោយមកក៏មានហ៊្វេនៗជាច្រើនលើកទឹកចិត្ត និងសរសើរខ្លាំងពីការតស៊ូក្នុងជីវិតរបស់អ្នកនាងផងដែរ៕
ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ

Related posts

Leave a Comment