ឱក សុគន្ធកញ្ញា ធ្លាប់និយាយថា ពេលគ្រួសារបែកបាក់ នាងត្រូវដើរតួជាបងស្រីមើលថែប្អូន រៀនផង និង រកលុយចិញ្ចឹមគ្រួសារទៀត (វីដេអូ)

កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២០ កន្លងទៅនេះ មានការភ្ញាក់ផ្អើលមួយក្នុងស្រទាប់មហាជន បន្ទាប់ពីគេបានឃើញការបង្ហោះរបស់បុរសម្នាក់ឈ្មោះ ឱក បូនី ដែលជាឪពុកបង្កើតរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា ដោយលោកបានសរសេរសារមួយយ៉ាងខ្លីតែបង្កប់ន័យយ៉ាងជ្រៅថា «ទោះជាកូនមិនស្គាល់ឪ ក៏ឪនៅតែចាំឈ្មោះកូនដែរ ព្រោះឪអ្នកដាក់ឱ្យ» យ៉ាងណាមិញ បើងាកទៅមើលកាលពីអំឡុងខែកញ្ញា ឆ្នាំ ២០១៨ កន្លងទៅ ខណៈពេលដែលកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ឡើងឆាកច្រៀងក្នុងកម្មវិធីប្រគំតន្រ្តីមួយ

នោះ កំពូលតារាចម្រៀងលំដាប់ជួរមុខក្នុងប្រទេសកម្ពុជា និង ជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសរូបនេះ បានរៀបរាប់អំពីឆាកជីវិតបរាជ័យរបស់ខ្លួនមួយកាលពីកន្លងមកទាក់ទងនឹងគ្រួសាររបស់នាង ប៉ុន្តែក្រោយការហែលឆ្លងជីវិតដ៏លំបាកនោះ វាបានប្រែជាកម្លាំងជំរុញទឹកចិត្តនាងឱ្យក្លាយជាមនុស្សស្រីដ៏រឹងមាំ និង ទទួលជោគជ័យម្នាក់ សម្រាប់គ្រួសាររហូតដល់ដល់សព្វថ្ងៃ ។កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា បាននិយាយរៀបរាប់ទាំងអួលដើម-កតាមរយៈវីដេអូលើឆាកតន្រ្តីមួយនោះថា ខ្លួនធ្លាប់បានជួបរឿងបរាជ័យ

លើកដំបូងក្នុងជីវិត ដោយនោះគឺការព្រាត់ប្រាសគ្រួសារ ពោលគឺឪពុកម្តាយរបស់នាងបានបែកបាក់គ្នាចែកផ្លូវគ្នា ។ តារាចម្រៀង ឱក សុគន្ធកញ្ញា បានបន្តឱ្យដឹងទៀតថា បន្ទាប់ពីឪពុកបានចាកចោលខ្លួន និង គ្រួសារទៅលែងងាកក្រោយនោះ តារាចម្រៀង ឱក សុគន្ធកញ្ញា ត្រូវរស់នៅក្នុងគ្រួសារដែលមានតែម្តាយជាអាណាព្យាបាល និង ជាអ្នករកប្រាក់ចិញ្ចឹមគ្រួសារ ពេលនោះហើយដែលបានធ្វើឱ្យនាងប្រើប្រាស់ជីវិតតស៊ូដើម្បីគ្រួសារ ទោះជាស្ថិតក្នុងភាពក្មេងខ្ចីក្តី ។ក្នុងនាមខ្លួនជាបងស្រីម្នាក់ តារាចម្រៀង ឱក សុគន្ធកញ្ញា តែងតែបាននិយាយជាមួយម្តាយថា ខ្លួននឹងប្រើជីវិតតស៊ូដោយរស់ធ្វើជាមនុស្សធំ និង ក្លាយជានារីដ៏រឹងមាំម្នាក់ សម្រាប់ជ្រោងគ្រួសារ ដោយមិនចាំបាច់ពឹងផ្អែកលើកម្លាំងមនុស្ស

ប្រុស ។ ឱក សុគន្ធកញ្ញា បន្តថា ខ្លួននឹងខិតខំរកប្រាក់ដើម្បីផ្គត់ផ្គង់គ្រួសារ ប៉ុន្តែយ៉ាងណាអ្វីដែលនាងចងចាំមិនភ្លេច និង ទុកវាជាពាក្យស្លោកសម្រាប់ខ្លួននោះ គឺពាក្យសម្តីរបស់ម្តាយដែលនិយាយថា ត្រូវរកប្រាក់ដោយកិត្តិយស និង ថ្លៃថ្នូរបំផុត ។កាលណោះ ក្រោយស្តាប់ឮការរៀបរាប់របស់តារាចម្រៀង ឱក សុគន្ធកញ្ញា ហើយនោះ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនរបស់នាងលើកឡើងនិយាយចំៗថា តារាចម្រៀង ឱក សុគន្ធកញ្ញា គឺជានារីដ៏រឹងមាំម្នាក់សម្រាប់គ្រួសារ ហើយនាងក៏ជាសិល្បៈការិនីដ៏មានឥទ្ធពលក្នុងពិភពសិល្បៈខ្មែរផងដែរ ។

ក្នុងនោះដែរក៏មានការកោតសរសើរស្ញប់ស្ញែងពីការតស៊ូរហូតទទួលបានជោគជ័យរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា ដែលបានប្រែក្លាយជីវិតគ្រួសាររបស់នាងបានល្អប្រសើរដល់សព្វថ្ងៃទៀតផង ។ខាងក្រោយនេះ ជាការរៀបរាប់របស់តារាចម្រៀង ឱក សុគន្ធកញ្ញា កាលពីឆ្នាំ ២០១៨ ដែលបាននិយាយពីឆាកជីវិតគ្រួសារពេលកន្លងនោះរបស់នាង សូមទស្សនាវីដេអូដូចតទៅ ៖

Related posts

Leave a Comment