ពពោះបង្កើតកូន ២ នាក់ តារាស្រីថៃ ៥ ដួងនេះ មិនខ្វល់រឿងខូចរាង ថតបង្អួតក្បាលពោះរាបស្មើ

ធ្វើជាមនុស្សស្រី គ្មានអ្នកណាជៀសផុតពីរឿងរៀបការយកស្វាមីបង្កើតកូននោះទេ ព្រោះនេះជារឿងធម្មជាតិមិនអាចប្រកែកបាន ទោះបីជាពួកគេស្រឡាញ់រូបសម្រស់ ចង់ថែរក្សារាងប៉ុនណាក៏ដោយ គ្រាន់តែជារឿងមុន និង ក្រោយប៉ុណ្ណោះ ។ថ្វីដ្បិតតែនេះគឺជាតួនាទីរបស់មនុស្សស្រីដែលត្រូវពពោះបង្កើតកូន ប៉ុន្ដែសម្រាប់មនុស្សស្រីដែលឆ្លាត និង ស្រឡាញ់រូបរាងពិតប្រាកដ ពួកគេមិនព្រមបណ្ដោយឱ្យរាងរៅប្រែទៅជាធាត់ខ្លាំងឡើយ ។ តួយ៉ាងតារាស្រីថៃល្បីៗ ៥ ដួង ធ្លាប់ពពោះបង្កើតកូនដល់ទៅ ២ ទៅ ៣ នាក់ ប៉ុន្ដែពួកគេនៅតែអាចរក្សារូបរាងស្រឡូន ហាត់ប្រាណសម្រកក្បាលពោះឱ្យនៅរាបស្មើដូចកាលពីមុនដដែល ។

១- Chompoo Araya

ធ្លាប់ពពោះកូនភ្លោះប្រុសដល់ទៅ ២ នាក់ ប៉ុន្ដែមើលចុះ មកដល់ពេលនេះនាងគ្មានក្បាលពោះទេ ដូចមនុស្សស្រីមិនធ្លាប់ពពោះអ៊ីចឹង ។

២- Noey Chotika

ថ្មីៗនេះ នាងទើបតែសម្រាលកូនស្រីម្នាក់ ខណៈនាង និង ស្វាមី ទទួលបានចំណងដៃកូនប្រុសច្បងម្នាក់រួចហើយ ។

៣- ពិធីការិនី Gubgib

ក៏ទើបសម្រាលបានកូនស្រី ២ កាលពីពេលថ្មីៗនេះដែរ ដោយនាង បានពពោះកូនស្រី ប៉ាវប៉ាវ មានអាយុ ៤ ឆ្នាំម្ដងរួចហើយ ។

៤- Aey Pornthip

ជាម្ដាយកូនប្រុសដល់ទី ២ នាក់ តែបើនិយាយពីរូបរាង មុខមាត់ នៅតែក្មេងស្អាត ពិសេសអ្នកម៉ាក់រូបនេះ មានរូបរាងស្រឡូនគ្មានក្បាលពោះសូម្បីបន្តិច ។

៥- Lydia Sarunrat

តារាចម្រៀងដ៏ល្បីល្បាញ ពពោះកូនប្រុសច្បងម្នាក់ និង កូនស្រីម្នាក់ ដោយការហាត់ប្រាណរក្សារាង រូបរាងនាងនៅតែអាចប្រជែងនឹងក្មេងៗជំនាន់ក្រោយបាន ៕

Related posts

Leave a Comment