សួង ស៊ីធឿន ឆ្អែតចិត្តពេលប៉ះតារាសម្តែងរូបសង្ហា លឹម ជាឡាយ លើកដំបូង

លើកដំបូងហើយដែលតារាសម្តែង សួង ស៊ីធឿន បានសម្តែងប៉ះគ្នាជាមួយបុរសសង្ហា លឹម ជាឡាយ នៅក្នុងរឿងភាគ «អ្នកទី ៣» របស់ទូរទស្សន៍ភីអិនអិន ដោយមួយរឿងនេះលោក លឹម ជាឡាយ បានធ្វើឱ្យនាងឆ្អែតចិត្តជាខ្លាំង ។បន្ទាប់ពីកាន់ទុក្ខគូស្នេហ៍ដែលបានទទួលមរណភាពអស់រយៈពេលយ៉ាងយូរនោះ តារាស្រី សួង ស៊ីធឿន បានសម្រេច

ចិត្តវិលត្រឡប់មកវិស័យសម្តែងដើម្បីកសាងកេរ្តិ៍ឈ្មោះ និង ស្តារមុខមាត់ជាថ្មីឡើងវិញ ។ ជាមួយនឹងការវិលត្រឡប់នេះ សួង ស៊ីធឿន ក៏ត្រូវបានផលិតកម្ម LD ហៅថតនៅក្នុងរឿង «អ្នកទី ៣» ដោយក្នុងរឿងនេះ នាងសម្តែងជាតួស្រីម្នាក់ដែលមានទឹកចិត្តល្អ សុខចិត្តលះបង់ស្វាមីខ្លួនឱ្យទៅនារីផ្សេង ។ សួង ស៊ីធឿន បាននិយាយថា នេះជាលើកដំបូងហើយដែលនាងថតរឿងបែបនេះ ជាពិសេសអារម្មណ៍លះបង់ស្វាមីឱ្យទៅនារីផ្សេងពិតជាឈឺចាប់ណាស់ នាងបានដាក់ចិត្តសម្តែងខ្លាំងនៅក្នុងការថតរឿងនេះ ។នេះជាលើកដំបូងហើយដែល

សួង ស៊ីធឿន បានប៉ះគ្នាជាមួយលោក លឹម ជាឡាយ ក្នុងរឿង «អ្នកទី ៣» ហើយអ្វីដែលនាងចាំមិនភ្លេចនោះ គឺលោក លឹម ជាឡាយ បានធ្វើឱ្យនាងមានការឈឺចាប់ និង ឆ្អែតចិត្តនូវទង្វើខ្លួនដែលសុខចិត្តចោលប្រពន្ធទៅយកស្រីផ្សេង ។ សួង ស៊ីធឿន រំពឹងថា ស្នាដៃថ្មីរបស់ខ្លួននឹងទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន ពីព្រោះរឿងនេះបង្កប់ទៅដោយការអប់រំ និង បង្ហាញពីជីវិតពិតរបស់នារីម្នាក់ក្នុងសង្គម ។រឿង «អ្នកទី ៣» នឹងដាក់បញ្ចាំងនៅលើទូរទស្សន៍ ភីអិនអិន នៅដើមខែកក្កដាខាងមុខ ។ សួង ស៊ីធឿន បានបន្ថែមទៀតថា បន្ទាប់ពីថតរឿងនេះចប់នាងទទួលបានបទពិសោធថ្មីៗជាច្រើន ហើយឆាប់ៗខាងមុខនេះនាងនឹងទទួលថតរឿងថ្មីៗជាបន្តបន្ទាប់ទៀត ៕

Related posts

Leave a Comment