ស្អាតពេកហើយ! ទោះកូន១តែ នៅ សូនីតា តែងខ្លួនឈុតរបាំ ពិតជាស្អាតគ្មានទាស់

ភ្នំពេញ៖ អ្នកនាង នៅ សូនីតា បច្ចុប្បន្ន កំពុងរស់នៅយ៉ាងមានក្ដីសុខជាមួយស្វាមី និង​កូនប្រុស បន្ទាប់ពីសម្រាលកូនរួច តារាស្រីរូបនេះ តែងតែបង្ហោះរូបភាព បង្ហាញពីសកម្មភាព រស់នៅប្រចាំថ្ងៃ យ៉ាងមានសុភមង្គលទៅកាន់ហ្វេនៗបានឃើញជានិច្ច។

យ៉ាងណាមិញ ក្រោយសម្រាលកូនមិនបានប៉ុន្មានផង នៅ សូនីតា ក៏ងាកមកចូលសិល្បៈវិញ បើទោះបីកូននៅតូចក៏ពិតមែន។ ហើយការងារជាប្រចាំ ដែលតារាស្រីកូនមួយរូបនេះ តែងតែទទួលនោះ គឺតាមរយៈការថតសម្អាងការ និង ថតស្ពតជាដើម។ មិនតែប៉ុណ្ណោះ នាងក៏ធ្លាប់បានធ្វើឲ្យហ្វេនៗមួយចំនួន ភ្លឹកនឹងសម្រស់នាង ស្លៀកក្នុងឈុតបុរាណខ្មែរ មើលទៅពិតជាសាកសមតែម្ដង។

ជាការពិតណាស់ បើទោះបី នៅ សូនីតា មានកូនរួចតែនាងនៅតែ មានរាងស្អាត និង សម្រស់ស្រស់ស្អាតដដែល។ ជាពិសេស ថ្មីៗនេះនាងបានទទួលការងារថ្មីមួយ ដែលនាងបានស្លៀកនៅឈុតរបាំខ្មែរ មើលទៅស្ទើរតែមិនជឿថា នាងកាន់តែស្រស់ស្អាតផូរផង់ ទាំងទឹកមុខ និង កាយវិការពិតជាទន់ភ្លន់ ស្រស់សោភាខ្លាំងយ៉ាងដូច្នេះ។ ហើយរូបភាពជាច្រើនសន្លឹកនេះ ធ្វើឲ្យទស្សនិកជនជាច្រើនរូប បានពោលពាក្យសរសើរទៅលើរូបសម្បត្តិនាង ពេលស្លៀកឈុតបុរាណផ្នែករបាំនេះ មិនដាច់ពីមាត់ ដោយសារមើលទៅពិតស្អាតគួរឲ្យចង់គយគន់៕

សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment