ស្ងាត់ៗតារាចម្រៀងប្រចំាផលិតកម្ម M អេនណា ភ្ជាប់ពាក្យបាត់!

មានការចាប់អារម្មណ៍ជាខ្លាំងថ្មីៗនេះ ដោយតារាចម្រៀងរូបស្រស់ជាកូនកាត់ចិន អេនណា បានសម្រេចចិត្តភ្ជាប់ពាក្យទៅតាមប្រពៃណីខ្មែរកាលពីថ្ងៃទី ២៤ ម្សិលមិញនេះ ធ្វើឱ្យមិត្តភក្តិ និង អ្នកគាំទ្រជូនពរគ្រប់ៗគ្នា ។

អេនណា ដែលមានឈ្មោះពិត ង៉ែត លីតា បានភ្ជាប់ពាក្យទៅតាមប្រពៃណីខ្មែរជាមួយអនាគតស្វាមី ដែលមានវ័យប្រហាក់ប្រហែលរូបនាង ។ ក្នុងឈុតកូនក្រមុំបែបប្រពៃណីខ្មែរ អេនណា ពិតជាស្រស់ស្អាត និង ទាក់ទាញជាខ្លាំងនៅក្នុងថ្ងៃពិសេសមួយនេះ ។ ពិធីរបស់ អេនណា រៀបចំនៅស្រុកកំនើតរបស់នាងនៅខេត្តព្រះសីហនុ ។ ក្នុងនោះគេសង្កេតតារាសម្តែងសក់ធំលោក វី ជីវ័ន្ត ក៏បានចូលរួមនៅក្នុងពិធីភ្ជាប់ពាក្យនេះផងដែរ ។

មុននឹងក្លាយជាតារាចម្រៀងនៅក្នុងផលិតកម្ម M អេនណា ក៏ធ្លាប់ប្រឡងចម្រៀងនៅក្នុងកម្មវិធីមួយរបស់ទូរទស្សន៍ស៊ីធីអិន ។ បទចម្រៀងរបស់នាងជាច្រើនបទនៅក្នុង M ក៏ទទួលបានការគាំទ្រពីសំណាក់យុវវ័យជាច្រើនផងដែរ ៕

សូមទស្សនារូបខាងក្រោម

Related posts

Leave a Comment