ស៊ុក សុភា និង ភរិយាទិញរថយន្តថ្មី កាដូសម្រាប់ខួបអាពាហ៍ពិពាហ៍ ៨ ឆ្នាំ

ចាកចេញពីអាជីពសិល្បៈជាច្រើនឆ្នាំតែតារាសម្តែងរូបសង្ហា ស៊ុក សុភា នៅតែទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនដោយសារតែលោកតែងបង្ហាញពីជីវិតឯកជនពោរពេញទៅដោយសុភមង្គល ។ យ៉ាងណាមិញថ្មីៗនេះលោក ស៊ុក សុភា និង ភរិយាក៏បានទិញរថយន្តទំនើបជាកាដូសម្រាប់កាដូខួបអាពាហ៍ពិពាហ៍គម្រប់ ៨ ឆ្នាំផងដែរ ។

រួមរស់ជាមួយគ្នាជាច្រើនឆ្នាំ និង មានកូនដល់ទៅបីនាក់ក៏ពិតមែន តែជីវិតប្តីប្រពន្ធរបស់អតីតតារាសម្តែង ស៊ុក សុភា នៅតែផ្អែមល្ហែមគួរឱ្យសរសើរ ។ យ៉ាងណាមិញនៅក្នុងខួបអាពាហ៍ពិពាហ៍ ៨ ឆ្នាំនេះ អ្នកទាំងពីរក៏បានទិញរថយន្តទំនើបពណ៌សយ៉ាងស្រស់ស្អាតជាកាដូសម្រាប់ថ្ងៃពិសេសនេះផងដែរ ។ យ៉ាងណាមិញប៉ុន្មានម៉ោងមុននេះភរិយា ស៊ុក សុភា បានបង្ហោះសារខ្លីរួមជាមួយនឹងការបង្ហាញរូបភាពរថយន្តរបស់អ្នកនាងថា «កាដូខួប ៨ ឆ្នាំនៃអាពាហ៍ពិពាហ៍ណាប្ដីសម្លាញ់»។

ងាកមកលោក ស៊ុក សុភា វិញក៏បានបង្ហោះសាររួមជាមួយនឹងរូបភាពផ្អែមល្ហែមជាច្រើនជាមួយភរិយារបស់លោកថា អរគុណ គ្រប់យ៉ាងដែលអូនបានធ្វេីអ្វីដែលល្អៗមកលេីបង ។ អរគុណនូវក្តីអាណិតស្រឡាញ់រយៈពេល ៨ ឆ្នាំនេះអរគុណនូវការគោរពស្រឡាញ់ បារម្ភការយោគយល់ការអាធ្យាស្រ័យ និង យល់ពីផ្លូវចិត្តរបស់បង ។ រីករាយថ្ងៃខួបអាពាហ៍ពិពាហ៍ ៨ ឆ្នាំ អាអូនសម្លាញ់ចិត្តប្ដី ជាចុងក្រោយបងចង់បញ្ជាក់អូនថា ជាតិនេះបងស្រឡាញ់តែអូនម្នាក់» ។

សូមទស្សនារូបខាងក្រោម

Related posts

Leave a Comment