ប្លែកណាស់! ប្ដីពរពោះជំនួសប្រពន្ធ ព្រោះតែ…

ហ្វីលីពីន៖ ជាការពិត មនុស្សម្នាក់ៗតែងតែកើតមកមាននិស្ស័យ និង ចំណង់ចំណូលចិត្តខុសៗគ្នា ហើយអត្តចរិតវិញក៏មិនដូចគ្នាដែរ។ ជាពិសេស មានអ្នកខ្លះកើតមកជាមនុស្សប្រុស តែមានចិត្តចង់ធ្វើជាមនុស្សស្រី ដែលធម្មតាគេតែងតែហៅថាភេទទី៣ ចំពោះមនុស្សស្រី ដែលមានចិត្ត និង កាយវិការជាមនុស្សប្រុសនោះ គេក៏ហៅថា Lesbian។

យ៉ាងណាមិញ រឿងរ៉ាវទាំងនេះ វាមិនមែនកើតឡើងដោយសារជំងឺឆ្លងអ្វីឡើយ តែវាកើតឡើងដោយសារនិស្ស័យតាំងពីកំណើត ដែលមនុស្សប្រុសចង់ធ្វើជាស្រី ហើយមនុស្សស្រីចង់ធ្វើជាបុរសនោះ។ បើនិយាយទៅដល់រឿងស្នេហា ប្រុសស្រលាញ់ប្រុស ឬ ស្រីស្រលាញ់ស្រីនោះ វាក៏មិនមែនជារឿងខុសច្បាស់ធម្មជាតិអ្វីដែរ សំខាន់មនុស្សពីរនាក់រស់នៅចុះសម្រុងនឹងគ្នាឬអត់។ ហើយប្រុសស្រលាញ់ប្រុស ឬ ស្រីស្រលាញ់ស្រី វាគ្រាន់តែមិនអាចបង្កើតកូនបានដូចជា គួស្នេហ៍ប្រុស និងស្រី តែប៉ុណ្ណោះ។

ជាក់ស្ដែង គូស្នេហ៍មួយគូនៅប្រទេស ហ្វីលីពីន បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមជាច្រើន ស្រឡាំងកាំង ដែលខាងស្វាមីជាអ្នកពរពោះជំនួស ភរិយាទៅវិញ។ ដោយសារ ខាងស្វាមីគឺជាស្ត្រីតែងខ្លួនជាបុរស ហើយចំណែកខាងប្រពន្ធតែងខ្លួនជានារីភេទគឺជាបុរសផងដែរ។ ដូច្នេះ រឿងដែលអាចធ្វើឲ្យខាងនារីជាប្ដីតែងខ្លួនធ្វើជាបុរស អាចឈានដល់មានទម្ងន់បែបនេះ។ ក្នុងនោះដែរ បើទោះបី គូស្នេហ៍មួយគូនេះ មាននិស្ស័យផ្ទយពីគ្នា តែពេលនេះ ពួកគេក៏កំពុងរស់នៅយ៉ាងមានសេចក្ដីសុខ ពេញដោយសុភមង្គល៕

សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment