សូមបងប្អូនប្រុងប្រយ័ត្នផង កំពុងទិញទិញម្ហូប ឬ​​ ពេលចេញពីផ្សារ ព្រោះ…..

ទាក់ទងនឹងករណីចោរ គឺមានច្រើនបែបណាស់ ដូចជាករណីចោរលួច ចោរឆក់ ចោរប្លន់ជាដើម ដែលពួកគេទាំងនោះ សុទ្ធតែមានជំនាញរៀងៗខ្លួន ហើយប្រើប្រាស់ពេលវេលាសម្រាប់ធ្វើសកម្មភាព ត្រឹមតែរយៈពេលប៉ុន្មានវិនាទីតែប៉ុណ្ណោះ ដូចជាការកាច់កញ្ចក់ឡាន កាច់ ក ម៉ូតូ និងលូកកាបូបលួចយកទូរស័ព្ទដៃជាដើម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង ដូចកាលពីព្រឹកមិញនេះ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ មានករណីចោរស្រីម្នាក់ បានធ្វើសកម្មភាពលូកកាបូបលួចយកទូរស័ព្ទដៃ ពីស្រ្ដីម្នាក់ ពេលកំពុងចេញពីផ្សារទិញម្ហូប ហើយខ្លួនក៏បានជិះរត់គេចខ្លួន ប៉ុន្ដែត្រូវបានប្រជាពលរដ្ឋនៅទីនោះ តាមឃាត់ខ្លួនបាន បង្កធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។ ក្នុងករណីមួយនេះដែរ គឺមិនមានអំពើ ហិ ង្សា កើតឡើងនោះទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាក់ទងចំពោះរឿងខាងលើនេះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយមានឈ្មោះ ឃី ម៉េងលីន បានបង្ហោះវីដេអូជាច្រើន ស្ដីអំពីទិដ្ឋភាពចោរស្រីនោះ ដែលត្រូវបានប្រជាពលរដ្ឋធ្វើការឃាត់ខ្លួនបាន និងបានភ្ជាប់សំណេរមួយឃ្លាថា៖”ចោរលូកកាបូបយកទូរស័ព្ទនៅផ្សារបឹងឈូក បាត់ដំបងនៅព្រឹក នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានវីដេអូ៖

Related posts

Leave a Comment