គង់ ចាន់ស្រីមុំ លេងស្ទីលកាចណាស់ៗ តែហ្វេននៅតែពេញចិត្ត

ភ្នំពេញ៖ ចាប់តាំងពី តារាសម្តែងស្រី គង់ ចាន់ស្រីមុំ សម្រាលកូនរួច គេសង្កេតឃើញថា រូបនាង ហាក់ដូចជា ធ្វើខ្លួនឡើងវិញខ្លាំង​ដែល ខុសពីកាលមុនដាច់ លែងបែបឃ្យូតៗហើយ តែបែបជា Mommy ហាយសូរម្នាក់។

គួបផ្សំពេលនេះដែរ តារាស្រីរូបនេះ កំពុងតែសោយសុខ លើគំនរមាសប្រាក់ វីឡាស្កឹមស្កៃ ទំនើប២ ៣ ដាក់ទន្ទឹមគ្នា កាន់តែធ្វើឲ្យរូបនាង រឹតតែមានក្តីសុខ សុភមង្គល នៅក្នុងផ្លូវចិត្តរបស់នាង ព្រោះថា វាជាក្តីស្រមៃមួយរបស់មនុស្សយើង ដែលចង់បានជីវិតបែបនេះ ដូច្នេះពេលនេះ នាង​ក៏បាននូវអ្វីដែលនាង បានប៉ង តាំងពីដើមហើយ។

ជាពិសេស​ សូម្បីតែស្ទាយ៍ថត បច្ចុប្បន្ន ក៏អ្នកនាង គង់ ចាន់ស្រីមុំ លេងស្ទីលប្លែកជាងមុនផងដែរ ជាមួយនឹង កាយវិការបែបកាចៗ ស៊ិចស៊ី ហើយនៅពេលសម្លឹងមើល រូបថតប៉ុន្មានសន្លឹក ដែលរូបនាង​ ទើបតែបង្ហោះកន្លងមក ចុងក្រោយនេះ គឺយកទៅប្រៀបធៀបនឹង រូបថតផ្សេងៗ គឺខុសគ្នាតែម្តង ស្ទើរតែ ហ្វេនរកនឹកស្ទាយ៍នេះមិនឃើញ។ បើទោះបីជា ស្ទាយ៍ទាំងអស់នោះ មើលទៅរៀងអាក្រក់មើលបន្តិចក៏ដោយ តែក៏មិនមានអ្នកណាថា ឬរិះគន់ លើរូបនាងនោះដែរ ដោយសារតែ អ្នកនាង ជាតារានៅក្នុងក្រសែភ្នែកមហាជន ដូច្នេះត្រូវមានអ្វីដែលថ្មី ប្លែក សម្រាប់ហ្វេនៗ បែបនេះហើយ មិនអាចធ្វើអ្វី ដដែលៗបាននោះទេ៕

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment