នេះហើយជាស្ទាយ៍លេងខ្លួន ដ៏សាមញ្ញរបស់ លោក ជំទាវ ស្រីតូច ចំណាន ឈុតណាក៏ថ្លៃថ្នូរសាកសម!

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបមកហើយថា លោកជំទាវ ស្រីតូច ចំណាន តែងតែត្រូវបានមហាជនជាច្រើនកោតសរសើរ ចំពោះរូបសម្រស់ដ៏ស្រស់ស្អាត លេចធ្លោ និង អត្តចរិតដ៏គួរឲ្យគោរពរបស់លោកជំទាវ ផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ មានការស៊ែរតៗគ្នាជាច្រើន នៅលើបណ្ដាញសង្គម បន្ទាប់ពីលេចឡើងនូវរូបភាពរបស់លោកជំទាវ នៅក្នុងការចូលរួមកម្មវិធីមួយ ជាមួយនឹងការតុបតែងយ៉ាងសាមញ្ញ ដែលបង្កប់នូវភាពស្រស់ស្អាត មិនបង្អួតគ្រឿងអលង្កាហ៊ឺហា ជាពិសេស ថែមទាំងទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់មហាជនជាច្រើន ថែមទៀតផង ។

ដោយឡែក បើងាកមកមើល ពីជីវិតរស់នៅឯកជនរបស់លោកជំទាវវិញឃើញថា លោកជំទាវនៅតែមានការតុបតែងខ្លួន ជាមួយនឹងស្ទាយ៍បែបសាមញ្ញធម្មតាជានិច្ច មិនថាពេលទៅកម្សាន្តនៅកន្លែងណាមួយ ឬស្នាក់នៅក្នុងគេហដ្ឋាននោះទេ ទោះបីជាមានខ្លាំងប៉ុណ្ណាក៏ដោយ ដែលមើលទៅពិតជាមានភាពស្រស់ស្អាត ថ្លៃថ្នូរ ព្រមទាំងជាគំរូដ៏ល្អដល់មហាជនជាច្រើន ផងដែរ៕​

សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment