សម្លេងពីរោះណាស់ ស្ទើរមិនគួរឲ្យជឿ! នៅចាំអ្នកចម្រៀងជំនាន់ថ្មីទាំង២នាក់នេះទេ? ពេលនេះ មាន…

កាលពីពេលថ្មីនេះ មហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះ អ្នកចម្រៀង ជំនាន់ថ្មី២នាក់ ដែលមានទឹកដមសំនៀង ពីរោះ ឡើងគ្រលួច រហូតទទួលបានការពេញចិត្តយ៉ាងខ្លាំងពីសំណាក់មហាជនទូទៅ សឹងតែមិនគួរឲ្យជឿ។

ក្នុងនោះផងដែរ គេបានឃើញហ្វេសប៊ុកផេកមួយឈ្មោះ “អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍” បានបង្ហោះបទចម្រៀងជាច្រើនបទ ច្រៀងដោយអ្នកទាំង២នេះ កាលពីថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០២០ រហូតទទួលបានការចូលទស្សនាជិត២លានដងបាត់ទៅហើយ គិតត្រឹមថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២០ នេះ។

កាន់តែពិសេសជាងនេះទៅទៀតនោះ នៅមុននេះបន្តិច ហ្វេសប៊ុកដដែលនេះ បានបង្ហោះសារមួយពីដំណឹងដ៏ល្អ សម្រាប់អ្នកទាំងពីរ ដោយប្រាប់ឲ្យដឹងថា “អ្នកចំរៀងជំនាន់ថ្មី មានឱកាស ក្រោយពីបាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន យល់ព្រមអ្នកទាំងពីរមកច្រៀងនៅអគ្គនាយកដ្ឋានវិទ្យុជាតិ ។ “។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត ថាសម្លេងរបស់ អ្នកចម្រៀងជំនាន់ថ្មីទាំង២នាក់នេះ ពីរោះដូចគេនិយាយមែន ឬក៏អត់នោះ តោះទៅស្តាប់ទាំងអស់គ្នា ហើយក៏សូមលើកទឹកចិត្តដល់ពួកគាត់ផង បើពេញចិត្ត៕

សូមទស្សនា វីដេអូរ ខាងក្រោម

Related posts

Leave a Comment