កាន់តែស្អាតប្លែក! ពេល ផន ស្រីខួច តែងខ្លួនបែបនេះទៅ……

ភ្នំពេញ៖ កញ្ញា ផន ស្រីខួច ជាតារាចម្រៀងមួយរូបដែលមានទឹកដមសំនៀងពីរោះ មិនថាច្រៀងបទបុរាណ បទសម័យ បែបមនោសញ្ចេតនា ឬញាក់កន្រ្ទាក់អារម្មណ៍នោះទេ សុទ្ធសឹងតែពីរោះគ្រប់បទតែម្ដង។ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ នាងកាន់តែមានឈ្មោះល្បីល្បាញ និងកាន់តែមានការងារច្រើនសឹងតែគ្មានពេលទំនេរ។

ជាការពិតណាស់ មិនត្រឹមតែមានសមត្ថភាពផ្នែកចម្រៀងសម័យ និង បុរាណនោះទេ តែបើងាកទៅមើលរូបសម្ផស្ស កញ្ញា ផន ស្រីខួច ក្នុងពេលបច្ចុប្បន្ននេះវិញ ឃើញថា នាងកាន់តែមានសម្រស់ស្រស់ស្អាតជាងមុន ជាពិសេស ស្ទាយ៍តែងខ្លួនក៏កាន់តែលេចធ្លោ និង ស៊ីវិស័យគួរឲ្យចាប់អារម្មណ៍។

ជាក់ស្ដែង ថ្មីៗនេះនាងកាន់តែលេងស្ទីលបែ្លកជាងមុន ហើយមុននេះបន្តិច តារាចម្រៀងរូបនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹកធ្វើឲ្យហ្វេនៗលង់នឹងសម្រស់នាងមិនស្ទើរ។ ដោយនាងស្លៀកក្នុងឈុតពណ៌ទឹកក្រូច មើលទៅពិតជាស្រស់សោភាខ្លាំង មិនថាម៉ូតសក់ ឬការផាត់មុខ គឺរឹតតែស្រស់ឆើតឆាយសាកសមជាមួយនាងតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment