អ្នកនាង Siv Mey ទទួលកាដូ ជិត៤០ម៉ឺនដុល្លារ

តារាហ្វេសប៊ុក អ្នកនាងសៀវម៉ី ម្ចាស់ផេក Siv Mey Online Shop ត្រូវគេឃើញថា មានយីអ៊ុនខ្ពស់យ៉ាងខ្លាំង ដោយទើបតែទិញគ្រឿងពេជ្រចូលថ្មីសន្លាង អស់ជាង៣២ម៉ឺនដុល្លារ ស្រាប់តែត្រូវស្វាមីចូលមក Surprise កាដូ ល់ក្នុង Live ទៀត ដែលធ្វើឲ្យម្នាក់ៗក៏រំភើបជំនួស។

អ្នកនាងបានទាំងបង្ហោះពីអារម្មណ៍ដែលទទួលបានកាដូធំៗក្នុងពេលបន្តបន្ទាប់គ្នា ត្រឹមតែរយៈពេល២ថ្ងៃនោះផងដែរ។គ្រឿងពេជ្រដែលនាងទើបតែបង្អួតក្ដៅៗ ក្រោយពីធ្វើសកម្មភាពសប្បុរសធម៌ឲ្យម្នាក់ៗសរសើរនោះ គឺចិញ្ចៀនពេជ្រទំហំ11.5លី ColorD ដែលត្រូវបានម្ចាស់ហាងពេជ្របុប្ផាគន្ធ បញ្ជាក់ថា មានតម្លៃជាង៣២ម៉ឺនដុល្លារ កាលពីថ្ងៃទី៨ ខែឧសភា និងកាដូទូរស័ព្ទស៊េរីទំនើប ម៉ាក Vertu ដែលជាប្រភេទទូរស័ព្ទលំដាប់សេដ្ឋីឆ្នាំ២០២០ ដែលមានតម្លៃកប់ពពក។

កាដូទូរស័ព្ទដែលស្វាមីនាងយកមក Surprise ដល់ម៉ោង Live កាលយប់ពីថ្ងៃទី៩ ខែឧសភា មានការបង្ហើបថា តម្លៃជាង២៥០០០ដុល្លារ និងអាចមានតម្លៃថ្លៃ ឬទាបជាងតិចតួច អាស្រ័យទៅលើប្រទេសជាអ្នកផលិត។ជាមួយនឹងកាដូធំផ្ទួនៗ ធ្វើអោយគ្រប់គ្នាសរសើរពីសំណាងរបស់អ្នកនាងយ៉ាងខ្លាំង ដែលមានទាំងទ្រព្យ មានទាំងសមត្ថភាព និងមានទាំងសុភមង្គលព្រមគ្នាតែម្ដង ដែលស្រ្ដីគ្រប់រូបតែងប្រាថ្នាចង់បានដូចនាងដែរ៕

សូមទស្សនារូបភាពខាងក្រោម

Related posts

Leave a Comment