ដា អារីយ៉ា រស់នៅផ្ទះជាមួយង៉ូត សិលា ប៉ុន្តែប្រកែកមិនមែនគូស្នេហ៍

តារាចម្រៀងដា អារីយ៉ា ដែលមានឈ្មោះដើមថា ថុន ស្រីយ៉ា ត្រូវបានគេបង្ហើបថា នាងជាគូស្នេហ៍គ្នាជាច្រើនឆ្នាំមកហើយ របស់តារាចម្រៀងង៉ូត សិលា ដោយអ្នកទាំងពីរថែមទាំងរស់នៅផ្ទះក្រោមដំបូលតែមួយទៀតផង។ព័ត៌មានបានឲ្យដឹងថា អារីយ៉ា ត្រូវបានអ្នកចម្រៀងសំឡេងខ្លាំងសិលា ប្រចណ្ឌខ្លាំងណាស់ ពិសេសហាមមិនឲ្យស្រីយ៉ា ស្និទ្ធស្នាលជាមួយតារាចម្រៀងណាផ្សេងឡើយ​អំឡុងដែលពួកគេច្រៀងជាមួយគ្នានៅ Happy Palace។

ប៉ុន្ដែក្នុងជំនួបកាលពីពេលថ្មីៗនេះ ស្រីស្រស់ដា អារីយ៉ា បែរជាប្រកែកញ៉ាញរឿងស្នេហ៍អតីតបេក្ខភាព X Factor Cambodia ដែលធ្លាក់ក្រោមស្នាដៃខេមរៈ សិរីមន្ដ នេះទៅវិញ។អារីយ៉ា ថា ពិតជាមានគេច្រឡំច្រើនមែនថា នាងនិងលោកសិលា ជាសង្សារនឹងគ្នា រហូតមានអ្នកខ្លះថា រស់នៅផ្ទះជាមួយគ្នាទៀតផង។ ប៉ុន្តែតាមពិត នាងនិងលោកសិលា ត្រូវជាបងប្អូនជីដូនមួយជាមួយគ្នា មិនមែនគូស្នេហ៍ទេ។

ងារីយ៉ា បន្តថា ការរស់នៅផ្ទះជាមួយគ្នា គឺពិតប្រាកដមែន ព្រោះថាបងប្អូនជីដូនមួយទៅហើយ អីចឹងមានរឿងអីនៅជាមួយគ្នាមិនបាន ព្រោះផ្ទះហ្នុងមានឪពុកម្ដាយនាងនៅជុំគ្នាដែរតើ។ នាងថា បើមិនជឿទេ គេអាចតាមដានបាន ព្រោះថានាងមិនដែលផុសរូបអ្វីជាមួយសិលា បែបជាគូស្នេហ៍ឡើយ។ដា អារីយ៉ា ជាអតីតបេក្ខភាព X Factor Cambodia រដូវកាលទី១ តែបានបរាជ័យព្រោះមិនអាចយកឈ្នះចាន់ សុបញ្ញា បានឡើយ។ នាងក៏ធ្លាប់ប្រលងចម្រៀងក្នុងកម្មវិធី “ពេជ្រកំពុងច្នៃ” របស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ និង “Cambodian Idol” រដូវកាលទី១ផងដែរ តែគ្មានឱកាសលើកពានឡើយ។

ទោះជាយ៉ាងណា ដា អារីយ៉ា បន្ថែមថា បទពិសោធន៍ក្នុងអាជីពសិល្បៈជាង៣ឆ្នាំនេះ ធ្វើឲ្យនាងអាចចាប់អាជីពចម្រៀងបានតទៅមុខទៀត​ហើយពេលនេះមានបណ្ដាស្ថានីយទូរទស្សន៍ និងកម្មវិធីផ្សេងៗ ហៅនាងច្រៀងជាបន្ដបន្ទាប់ផងដែរ។ នាងថា ពេលនេះនាងមានអាយុ២៧ឆ្នាំហើយ តែនាងមិនទាន់ចង់រៀបការឡើយ៕

សូមទស្សនារូបភាពខាងក្រោមនេះ

Related posts

Leave a Comment