តារាហ្វេសប៊ុក Siv Mey ផ្ទុះការសរសើរ ក្រោយបរិច្ចាគ១ម៉ឺនដុល្លារ ជូនកាកបាទក្រហមខេត្តកណ្ដាល

ទើបតែបានបរិច្ចាគជួយកាកបាទក្រហមរាជធានីភ្នំពេញ ជួយទប់ស្កាត់ជំងឺកូវីត-19 អស់ទាំងពាន់ដុល្លារសោះ ពេលនេះតារាហ្វេសប៊ុក អ្នកនាង Siv Mey ដែលត្រូវគេស្គាល់ថាគឺជាម្ចាស់ផេក Siv Mey Online Shop បានបរិច្ចាគជួយកាកបាទក្រហមខេត្តកណ្ដាល ១ម៉ឺនដុល្លារទៀតហើយ។ នេះបើយោងតាមប័ណ្ណថ្លែងអំណរគុណ ដែលទើបមានគេបង្ហោះថ្មីៗ ហើយអ្នកនាងបានយកមកបង្ហោះបន្តដោយក្នុងប័ណ្ណនោះ គឺមានការសរសើរយ៉ាងខ្លាំងចំពោះការលះបង់របស់អ្នកនាងសម្រាប់ចំនួនទឹកប្រាក់ដ៏ច្រើននេះ។

ប័ណ្ណថ្លែងអំណរគុណដែលមានតម្លៃទឹកប្រាក់១ម៉ឺនដុល្លារ ពីសាខាកាកបាទក្រហមប្រចាំនៅខេត្តកណ្ដាលនេះ បានបង្ហាញកាន់តែច្បាស់ថា អ្នកនាងបានចំណាយថវិកាបរិច្ចាគយ៉ាងសន្ធឹក ដើម្បីចូលរួមដល់សង្គម ខណៈដែលមនុស្សភាគច្រើន គឺទៅជាមានទឹកចិត្តសប្បុរសដល់ម្លឹង ក៏មិនបរិច្ចាគស្ទើរគ្រប់កន្លែងទាំងជាមួយទុរគតជន ទាំងគម្រោងទប់ស្កាត់កូវីត-១៩ ទាំងកាកបាទក្រហមរាជធានីភ្នំពេញ និងទាំងកាកបាទក្រហមកម្ពុជា ប្រចាំខេត្តកណ្ដាល បែបហ្នឹងនោះទេ។

ក្នុងនោះលើផេករបស់អ្នកនាង ក៏មានបង្ហោះពីការថ្លែងអំណរគុណរបស់អ្នករៃអង្គាសមួយចំនួន រាប់ទាំងព្រះសង្ឃផង ដែលបង្ហាញថា អ្នកនាងពិតជាសកម្មក្នុងការចូលរួមក្នុងគម្រោងសប្បុរសធម៌ ទាំងក្នុង និងក្រៅប្រព័ន្ធ គួរឲ្យសរសើរផងដែរ។អ្នកលេងហ្វេសប៊ុកជាច្រើនសរសើរថា គ្រាន់តែជួយកូវីត-១៩ ជួយកាកបាទក្រហមរាជធានីភ្នំពេញ និង ជួយកាកបាទក្រហមប្រចាំខេត្តកណ្ដាល ចុងក្រោយ អ្នកនាងចំណាយអស់ច្រើនម៉ឺនដុល្លារទៅហើយ ដោយមិនរាប់បញ្ចូលសកម្មភាពជួយដល់មណ្ឌលជនពិការ ជួយដល់មូលនិធីរបស់ព្រះសង្ឃ ជួយដល់ក្រុមសមត្ថកិច្ច និងជួយដល់ក្រុមទុរគតជនដែលអ្នកនាងបានបង្ហាញកាន់តែខ្លាំងតាំងពីដើមឆ្នាំមកផង៕

សូមទស្សនារូបភាពខាងក្រោមនេះ

Related posts

Leave a Comment