ស៊ែរចែកគ្នាឃើញផង បាតុភូតថ្ងៃបាំងឆត្រ នារសៀលនេះនៅទឹកដីអង្គរ ជះពន្លឺចំដើមត្នោតស្អាតបំផុត

ពិតជាកម្របានឃើញនូវបាតុភូតធម្មជាតិដ៏អស្ចារ្យ ដែលប្រជាជនកម្ពុជាយើងតែងហៅថាថ្ងៃបាំងឆត្រនោះ បានប​ញ្ចេ​ញពន្លឺយ៉ាងស្រស់ស្អាតចំដើមត្នោត នាទឹកដីអង្គរ ខេត្តសៀមរាប ។ នេះបើតាមទំព័រហ្វេសប៊ុកមួយឈ្មោះ No Nak Zer ដែលបានបង្ហោះនៅថ្ងៃទី ២៦ ខែមិថុនា ២០២០ នេះ ។

តាមការឱ្យម្ចស់គណនីហ្វេសប៊ុកដដែលនោះ បានឱ្យដឹងថា បាតុភូតនេះ បានកើតឡើងកាលពីថ្ងៃទី ២៦ មិថុនា ២០២០ នេះ នាវេលាម៉ោង ១១ និង ៣៤ នាទីថ្ងៃត្រង់ ។

រូបភាពជាច្រើនសន្លឹកបានបង្ហាញឱ្យឃើញពីផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ មិនងាយនឹងបានឃើញ ហើយថែមទាំងកើតឡើងនាទឹកដីដ៏អច្ឆរិយនៃយើងទៀតផង ។

Related posts

Leave a Comment