គ្រាន់តែឈានចូលឆ្នាំ ២០២០ ភ្លាម តារាចម្រៀង ខាន់ ជែមស៍ កាន់តែមានទីផ្សារធំទូលាយ ។ យ៉ាងណាមិញថ្មីៗនេះលោកទើបលេចមុខនៅក្នុងតំណែងជាអ្នកតំណាងឱ្យផលិតផលគ្រឿងអេឡិចត្រូនិចមួយក្នុងតម្លៃខ្លួនខ្ពស់គួរសម ។បើតាមការលើកឡើងរបស់តារាចម្រៀងកូនបីរូបនេះ បានឱ្យដឹងថា លោកក្លាយជាអ្នកតំណាងឱ្យផលិតផលគ្រឿងអេឡិចត្រូនិច
មួយនេះរយៈពេលដល់ទៅ ៥ ឆ្នាំ ។ បើទោះបីមិនមានការបញ្ជាក់ពីតម្លៃខ្លួន តែមានការព្រលយថាក្នុងនាមជាអ្នកតំណាងតារាចម្រៀង ខាន់ ជែមស៍ ក៏ទទួលបានតម្លៃខ្លួនខ្ពស់គួរសមដែរ ។ ក្នុងនោះក៏មានការលើកឡើងថាចុងក្រោយនេះលោក ខាន់ ជែមស៍ ជោគជ័យស្ទើរគ្រប់រឿងមិនថា ការងារសិល្បៈ ឬ មុខជំនួញនោះទេ ។ យ៉ាងណាមិញថ្មីៗនេះលោកទើបនឹងហក់ចូលទៅក្នុងមុខរបរខាងអចលនៈទ្រព្យមួយបន្ថែមទៀត បើទោះបីពេលនេះសេដ្ឋកិច្ចមិនទាន់ល្អប្រសើរក្តី ។តារាចម្រៀង ខាន់ ជែមស៍ ត្រូវបានគេចាត់ទុកជា
តារាដែលមានជីវិតជោគជ័យទាំងព្រម មិនថាសិល្បៈ ការងារ ឬ ជីវិតគ្រួសារនោះទេ ។ លោកក៏ជាតារាចម្រៀងដែលមានជីវិតគ្រួសារគំរូ ព្រោះរហូតមកដល់ពេលនេះលោករៀបការអស់រយៈពេល ១៩ ឆ្នាំហើយ តែមិនដែលលេចឮរឿងអាស្រូវនោះទេ ហើយពេលនេះលោកក៏មានកូនប្រុសស្រីដល់ទៅបីនាក់ដែលកំពុងរស់នៅយ៉ាងមានក្តីសុខក្នុងជីវភាពហ៊ឺហាមិនចាញ់តារាល្បីលំដាប់ប្រទេសនោះទេ ៕