លើកណាក៏ស្វីត! គង់ ចាន់ស្រីមុំ និងស្វាមី លេងស្ទីលគេងលើស្មៅ យ៉ាងផ្អែមល្ហែមទាំងព្រឹក

កំពត៖ ជាការពិតណាស់ តារាស្រីដ៏មានប្រជាប្រិយភាព អ្នកនាង គង់ ចាន់ស្រីមុំ តែងតែធ្វើឲ្យទស្សនិកជន និងហ្វេនៗជាច្រើន ច្រណែនជាមួយជីវិតប្ដីប្រពន្ធរបស់នាងស្ទើរតែគ្រប់ពេល ដោយនាងចូលចិត្តបង្ហោះពីសកម្មភាពផ្អែមល្ហែមនៅលើបណ្ដាញសង្គម ឲ្យហ្វេនបានឃើញជានិច្ច។

យ៉ាងណាមិញ ដូចដែលគ្រប់គ្នាបានដឹងហើយថា ពេលនេះ គង់ ចាន់ស្រីមុំ កំពុងមានក្ដីសុខ និងសុភមង្គលខ្លាំង ក្រោយពេលជោគជ័យទាំងមុខជំនួញ និង ជីវិតក្រោយរៀបការបង្កើតបានកូនស្រីម្នាក់រួចមក។ ជាពិសេស នាងតែងតែនាំគ្រួសារទៅដើរកម្សាន្ត លំហែកាយយ៉ាងសប្បាយរីករាយ បើទោះបី ជារវល់ជាមួយការងារក៏ដោយ។

ដោយឡែក ថ្មីៗនេះ នាងបានទៅកំពតជាលក្ខណៈគ្រួសារ ហើយមុននេះបន្តិច នាងបានបង្ហោះរូបភាពជាមួយស្វាមីជាច្រើនសន្លឹក មើលទៅឃើញថា ពិតជាស្វីត និងរ៉ូមែនទិកខ្លាំងតែម្ដង។ ដោយរូបភាពទាំងនោះមើលទៅពិតជា ផ្អែមល្ហែម ស៊ីអារម្មណ៍ គេងនៅលើស្មៅបង្ហាញភាពផ្អែមល្ហែម អមជាមួយបរិយាកាស ជើងភ្នំយ៉ាងស្រស់ស្រាយ ធ្វើឲ្យរូបទាំងនោះកាន់តែលេចធ្លោតែម្តង៕

Related posts

Leave a Comment