អាសូរខ្លាំងណាស់ ! ខាត់ សុឃីម ថាមុនពេលឪពុកខ្លួន ស្លា ប់ មិនដឹងថាគាត់វេទនាយ៉ាងណាទេ ព្រោះអីគាត់កើតជំងឺ២មុនេះ…(មានវិដេអូ)

ភ្នំពេញ៖ ប្រិយមិត្តច្បាស់ជាបានជ្រាបរួចហើយថា នៅកាលពីព្រឹកមិញនេះឪពុករបស់តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម បានទទួលមរណៈភាពនៅក្នុងផ្ទះ ។

ជាមួយគ្នានេះដែរបើយោងទៅតាមការសម្ភាសន៍របស់លោក អុឹម ជីវ៉ា និងអ្នកនាង ខាត់ សុឃីម ដោយអ្នកនាងបានរៀបរាប់ឲ្យដឹងថា ឪពុករបស់អ្នកនាង បានទទួលមរណៈភាពដោយសារតែជំងឺ លើសឈាម និងជំងឺគាំងបេះដូង អ្នកនាងបានប្រាប់ឲ្យដឹងទៀតថា ឪពុករបស់អ្នកនាងបើទោះបីជាគាត់មានជំងឺនេះក៏ពិតមែនគឺមើលទៅគាត់គឺពិតជារឹងមាំខ្លាំងណាស់ ប៉ុន្តែនិកស្មានមិនដល់សោះថាគាត់បែរជាមកទទួលមរណៈភាពនៅក្នុងផ្ទះតែម្នាក់ឯងទៅវិញហើយគ្មានកូនចៅណាម្នាក់បានទាន់ដង្ហើមរបស់លោកតា លាវ ខាត់ ទេ នេះគឺជារឿងមួយដែរសោកសៅខ្លាំងបំផុតរបស់ក្រុមគ្រួសារអ្នកនាង ខាត់ សុឃីម ដែរបានបាត់បង់លោកឪពុកជាទីស្រលាញ់របស់កូនៗគ្រួសារត្រកូល ខាត់ ។

យ៉ាងណាមិញបន្ទាប់ពីបានស្តាប់នៅការរៀបរាប់របស់អ្នកនាងរួចអង្កភាពសារព័ត៍មាន KHMER NEWS សូមឆ្លៀតឳកាសនេះចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំទៅដល់ក្រុមគ្រួសាររបស់អ្នកនាង ខាត់ សុឃីម និងសូមឲ្យវិញ្ញាណក្ខន្ធរបស់លោកតា លាវ ខាត់ ទៅកាន់សុកតិភពផងចុះ៕

សូមទស្សនាវីដេអូរខាងក្រោម

Related posts

Leave a Comment