មើលរូបភាពទាំងនេះទើបដឹងថា ខេមរៈសិរីមន្ត និង ភរិយាផ្អែមល្ហែមជាខ្លាំង

ថ្មីៗនេះមានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីបានឃើញរូបភាពដ៏ស្រស់ស្អាតរបស់តារាចម្រៀង ខេមរៈ សិរីមន្ត និង ភរិយានៅក្នុងក្រុមហ៊ុនរថយន្តទំនើបមួយ ។ ក្នុងនោះក៏មានការសរសើរពីភាពផ្អែមល្ហែមរបស់តារាចម្រៀងរូបនេះ និង ភរិយាមើលទៅពិតជាដូចគូស្នេហ៍ថ្មីថ្មោងតែម្តង ។ស្ថិតក្នុងឈុតសម្លៀកបំពាក់ពណ៌ខ្មៅតារាចម្រៀង ខេមរៈ សិរីមន្ត ពិតជាស្រស់សង្ហាតែម្តង ។

ងាកមកភរិយារបស់លោកវិញក៏មិនអន់ប៉ុន្មានដែរបើទោះបីអ្នកនាងជាម្តាយរបស់កូនៗដល់ទៅបីក៏ពិតមែន តែតារាល្មមៗសុំខ្មាស ។ មានការសរសើរពីសំណាក់ហ្វេនៗថាពិតជាស្រីស្រស់ប្រុសសង្ហាមែន ។ ក្នុងនោះតារាចម្រៀង ខេមរៈសិរីមន្ត បានបញ្ចេញស្ទីលថតរូបយ៉ាងផ្អែមល្ហែមជាមួយភរិយាមើលទៅដូចគូស្នេហ៍ថ្មីថ្មោង ។ក្រោយពីសារភាពថាមានភរិយាកាលពី

ឆ្នាំ ២០១៨ មកតារាចម្រៀង ខេមរៈសិរីមន្ត តែងបង្ហាញរូបភាពស្វីតស្វីតជាមួយភរិយាដល់អ្នកគាំទ្រ ។ ក្នុងនោះក៏មានការសរសើរនិងជូនពរឱ្យជីវិតគូរបស់អ្នកទាំងពីរកាន់តែរឹងមាំ ។ ពេលនេះដែរ ខេមរៈសិរីមន្ត ទទួលបានចំណងដៃកូនប្រុសស្រីចំនួនបីនាក់ដែលមាន មុខឃ្យូតៗគួរឱ្យក្នាញ់ ៕

Related posts

Leave a Comment