សោកស្ដាយបំផុត យុវតីដ៏ស្រស់ស្អាតម្នាក់ បាត់បង់ជីវិតទាំងវ័យក្មេង ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍យប់មិញ

មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ និង ភ្ញាក់ផ្អើលបំផុតមួយ បានកើតឡើង នាម៉ោជាង១រំលងអាធ្រាតឈានចូលថ្ងៃទី ២៧ ​ខែមិថុនា ឆ្នាំ២០២០ ដែលបណ្ដាលឱ្យនារីវ័យក្មេងដ៏ស្រស់ស្អាតម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង បុរសម្នាក់ទៀតជាអ្នកបើកបរម៉ូតូ ដែលគេស្គាល់ថាជា កីឡាករបាល់ទាត់មានឈ្មោះថា ទៀត គឹមហេង បានរង

របួសធ្ងន់ បន្ទាប់ពីពួកគេបានធ្វើដំណើរឆ្លងកាត់ផ្លូវបំបែកជាបួននៅតាមបណ្ដោយផ្លូវ ១៤៣ កែងផ្លូវ ៣១០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង  ហើយត្រូវរថយន្ត បេីកបុកអូសរាប់ម៉ែត្រ​ ។បើយោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ

រថយន្ដមួយគ្រឿង ដែលបានបើកបុកនោះ បានបើករត់គេចខ្លួនបាត់ស្រមោល បន្ទាប់ពីបុកម៉ូតូជនរងគ្រោះហើយ ។បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ ស្វែងរករថយន្ដដែលបានបើករត់គេចខ្លួននោះ យកមកចាត់ការតាមនិតិវិធីច្បាប់ ៕

Related posts

Leave a Comment