ក្តុកក្តុលណាស់ ម្តាយជនរងគ្រោះ បានបង្ហោះសារទាំងទឹកភ្នែក ក្រោយពីទទួលដំណឹងថាកូនស្រីរបស់ខ្លួន ស្លា ប់ ស្តាប់ហើយស្ទើរតែទប់ទឹកភ្នែកមិនជាប់

ដូចដែលប្រិយមិត្ដបានទទួលជ្រាបរួចមកហើយ ដែលកាលពីវេលាម៉ោង ១រំលងអាធ្រាត ឆ្លងចូលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដែលបណ្ដាធ្វើឲ្យនារីដ៏ស្រស់ស្អាតម្នាក់ អាយុ១៩ឆ្នាំ និងជាតារាហ្វេសប៊ុក បានស្លា ប់ បាត់បង់ជីវិត​ នៅនឹងកន្លែងកើតហេតុយ៉ាងរន្ធ ត់ ចំណែកឯបុរសម្នាក់ទៀត ត្រូវជាសង្សារ រងរបួសធ្ងន់ រួចត្រូវបានរថយន្ដសង្រ្គោះបន្ទាន់ដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យ។

នារីជាជនរងគ្រោះ ដែលបានស្លា ប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺមានគណនី ហ្វេសប៊ុកឈ្មោះ Ah Jruy ឯភាគីខាងបុរសរងរបួសធ្ងន់ មានឈ្មោះ ទៀត គឹមហេង ត្រូវជាអតីតកីឡាករបាល់ទាត់ជម្រើសជាតិ U16។ ហេតុការណ៍ដ៏រន្ធ ត់នេះ កើតឡើងស្ថិតនៅត្រង់ចំណុចផ្លូវបំបែកជាបួន លើកំណាត់ផ្លូវ៣១០ កែងផ្លូវ១៤៣ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ដីពីគ្រោះថ្នាក់ចរាចរណ៍មួយនេះដែរ រថយន្ដជនបង្កហេតុ ពុំទាន់បានស្គាល់អត្ដសញ្ញាណនៅឡើយនោះទេ ក្រោយបានបុករួចអូសម៉ូតូ និងសាក ស ព ជងរងគ្រោះជាង៣០ម៉ែត្រ ហើយបើករត់គេចខ្លួនបាត់តែម្ដង។ បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវស្វែងរកជនបង្កមកផ្ដន្ទាទោសតាមផ្លូវច្បាប់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះដែរ ក៏មានគណនី ហ្វេសប៊ុកមួយមានឈ្មោះ Kang Nai Houy ដែលគាត់ត្រូវជាម្ដាយ នៃនារីរងគ្រោះខាងលើ ក៏បានបង្ហោះសារមួយឃ្លា ដោយមានខ្លឹមសារទាំងស្រុងថា៖”ហេតុអីបានដាច់ចិត្តទៅ ហេតុអីបានមិននៅចាំម៉ាក់ ហេតុអីបានទៅមិនលាម៉ាក់មួយម៉ាត់ ហ្អែងអត់ទាន់បានធ្វេីតាមសន្យាជាមួយម៉ាក់ទេ។ តេីអោយម៉ាក់រស់នៅយ៉ាងមិចបន្តទៀត? កូនងេីបឡេីងប្រាប់ម៉ាក់មក ឮអត់ម៉ាក់អោយងេីបឡេីង! ហេតុអីហ្អែងធ្វេីអោយម៉ាក់ឈឺចាប់យ៉ាងនេះ ព្រះអេីយ កូនម្តាយ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមទស្សនារូបភាខាងក្រោម

Related posts

Leave a Comment