ក្រោយបែកសង្សារ ប៉ុបពី កាន់តែស្រស់ស្អាតប្លែកជាងមុន…

មួយរយៈចុងក្រោយនេះ គេសង្កេតឃើញ ប៉ុបពី កាន់តែមានសកម្មភាពសិល្បៈថ្មីៗជាងមុន ដោយនាងលេចមុខនៅក្នុងការសម្តែងរឿងភាគរបស់ទូរទស្សន៍ភីអិនអិនក្រោយពីស្ងប់ស្ងាត់រយៈពេលជាច្រើនឆ្នាំ ។

ក្រៅពីលេចមុខនៅក្នុងនាមជាពិធីការិនីក្នុងកម្មវិធី «និយាយដើមបុរស» ប៉ុបពី ក៏ទើបនឹងហក់ចូលទៅក្នុងការសម្តែងរឿងភាគរបស់ទូរទស្សន៍ភីអិនអិន រឿង «ពណ៌ជីវិត» ដែលមានស្រីស្អាត សិទ្ធី នីកា និង លោក ខាត់ វ៉ៃហាំង ជាតួឯក ។ អ្វីដែលចាប់អារម្មណ៍បើទោះមិនមែនជាស្ត្រីភេទពិតប្រាកដក៏ដោយ តែបើនិយាយពីសម្រស់និង ការលេងខ្លួនរបស់ ប៉ុបពី គឺស្រស់ស្អាតសិចស៊ីមិនធម្មតាឡើយ ស្រីៗល្មមសុំខ្មាសតែម្តង ។ ក្នុងនោះក៏មានការលើកឡើងថា ក្រោយបែកពីគូស្នេហ៍ជាបុរសសង្ហាវ័យក្មេងដែលមានមុខងារជាចុងភៅនោះមក ប៉ុបពី ហាក់មិនមានការខូចចិត្តខូចថ្លើមអ្វីឡើយ បែរជានាងកាន់តែស្រស់ស្អាត និង ទាក់ទាញជាងមុនទៅទៀត ។

ដោយសារមិនមែនជាស្រ្តីភេទពិតប្រាកដ ទើបជារឿយៗ ប៉ុបពី តែងពើបប្រទះនូវរឿងរ៉ាវស្នេហាមិនសមប្រកបជាបន្តបន្ទាប់ ។ យ៉ាងណាថ្មីៗនេះនាងទើបនឹងបែកជាមួយគូស្នេហ៍វ័យក្មេងក្រោយពីរួមរស់ជាមួយគ្នាក្រោមដំបូលតែមួយបានមួយរយៈ ៕

សូមទស្សនារូបខាងក្រោម

Related posts

Leave a Comment