អ្នកណាសំណាងម្ល៉េះ! ដេវីត ធ្វើខ្សែ.ក ឲ្យបុគ្គលិកម្នាក់១ខ្សែ ពេលឃើញធ្វើការហត់ពេក

នំពេញ៖ តារាចម្រៀងពូកែរ៉ែប ងួន ចាន់ដេវីត ហៅ ជីដេវីត ពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែទទួលបានប្រជាប្រិយភាពខ្លាំង។ ដោយរាល់បទចម្រៀង ដែលតារាប្រុសរូបនេះចេញមកម្ដងៗមានការគាំទ្រខ្លាំង និងមានអ្នកចុចចូលមើលមិនក្រោម ១០ម៉ឺននាក់ឡើយ។

យ៉ាងណាមិញ ក្រៅពីមានអាជីពជាតារាចម្រៀងនោះ តារាប្រុសរូបនេះ ក៏មានមុខជំនួញផ្ទាល់ខ្លួនផងដែរ ដោយជំនួញលោកពេលនេះ ក៏ជោគជ័យមិនចាញ់ធ្វើជាតារាចម្រៀងឡើយ ហើយបច្ចុប្បន្ន លោកក៏កាន់តែបង្ហោះរូបភាព ពីគ្រឿងអលង្ការគ្រឿងពេជ្រពាក់សឹងជ្រែកខ្លួនផងដែរ។

បន្ទាប់ពីជោគជ័យរួចមក ស្រាប់តែថ្មីៗនេះ ជីដេវីត បានធ្វើខ្សែ.ក ជូនជាការលើកទឹកចិត្តដល់បុគ្គលិក ដែលខំធ្វើការកន្លងមកផងដែរ។ ដោយខ្សែ.កទាំងនោះ ជាប្លាទីន ដោយរាល់បន្តោងខ្សែ.កមានដាក់ឈ្មោះថា “ DITWAY FOREVER”។ ក្នុងនោះដែរ កញ្ញា ទេព បូព្រឹក្ស ក៏បានស៊ែររូបទាំងនោះនិយាយថា៖

ហើយធ្វើចែកកូនចៅម្នាក់មួយចឹងម៉ងG-Devith ចុះណារបស់ខ្ញុំ? Are you kidding me??? យប់នេះជួបគ្នាណាក្រុមការងា DITWAY មកយកលាបចឹង ព្រោះអ្នកទាំងអស់គ្នាហត់ហើយមួយរយៈនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment