ទើបតែកើតសោះ! តែកូនស្រី ណាត់ បូរី មានមុខមាត់គួរឲ្យក្នាញ់

ភ្នំពេញ៖ ក្រោយសម្រេចចិត្តរៀបការបញ្ចប់ភាពនៅលីវរួចមក តារាសម្ដែងប្រុស លោក ណាត់​ បូរី កាន់តែមានក្ដីសុខ និងសុភមង្គលជាមួយភរិយាខ្លាំងតែម្ដង បើទោះបី តារាប្រុសរូបនេះ រៀបការរួច តែលោកនៅតែមានប្រជាប្រិយភាព ដោយការគាំទ្រពីទស្សនិកជន និងហ្វេនៗផងដែរ។

យ៉ាងណាមិញ បន្ទាប់ពីរៀបការមិនបានប៉ុន្មានផង ស្រាប់តែថ្មីៗនេះ ភរិយាលោកបានសម្រាលបានកូនស្រីម្នាក់ ដោយជោគជ័យ និងមានសុខភាពល្អ។ ដែលកូនស្រីដំបូងរបស់តារាប្រុសរូបនេះ លោកបានដាក់ឈ្មោះឲ្យនាងថា ណាត់ វណ្ណៈមុនីនា។ ហើយកូនស្រីលោក បានកើតកាលពីថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះផងដែរ។

ជាក់ស្ដែង មុននេះ លោក ណាត់ បូរី បានបង្ហោះរូបថតកូនស្រី និង ភរិយាជាច្រើនសន្លឹកយ៉ាងមានក្ដីសុខ។ ក្នុងនោះដែរ បើទោះបី កូនស្រីលោក ទើបតែកើតមិនបានប៉ុន្មានថ្ងៃ តែនាងពិតជាមានមុខមាត់ ឃ្យូត គួរឲ្យក្នាញ់ខ្លាំង មិនចាញ់រូបលោក និងភរិយាប៉ុន្មានឡើយ។

មិនតែប៉ុណ្ណោះ ក្រោយលោកបង្ហោះរូបគ្រួសារ និង កូនរួចមក មានហ្វេនៗជាច្រើនបានចូលមកអបអរសាទរ ដែលលោក បានកូនស្រីម្នាក់ ដែលមានសុខភាពល្អ និង មានមុខមាត់គួរឲ្យស្រលាញ់បែបនេះ៕

សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment