ហេតុអីអូនកុហកបង អូនសន្យាថាបង្កើតកូនស្រីអោយបង សន្យាបង្កើតគ្រួសារតូចមួយនេះមានសុភមង្គលជាមួយគ្នា មេចឥលូវអូនទុកបងចោលនៅម្នាក់ឯងចឹង ប្រពន្ធសម្លាញ់…

យោងតាមគណនីហ្វេសប៊ុកឈ្មោះ «Bros Mab» បានបង្ហោះរូបភាព អមជាមួយនឹងការរៀបរាប់យ៉ាងក្ដុកក្ដុលថាៈ ហេតុអីអូនកុហកបងហា អូនសន្យាថាបង្កើតកូនស្រីអោយបងនោះ សន្យាបង្កើតគ្រួសារតូចមួយនេះមានសុភមង្គលជាមួយគ្នាហ៎ មេចឥលូវអូនទុកបងចោលនៅម្នាក់ឯងចឹង ប្រពន្ធសម្លាញ់ Chhoryi Kim សូមអូន និងកូនយើងទៅអោយបានសុខណា។

ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានបន្តថាៈ ក្នុងនាមខ្ញុំជាស្វាមីនៃសព ប្រពន្ធខ្ញុំឈ្មោះ គឹម ឆយ្យី (លក្ខណា) សូមថ្លែងអំណរគុណដល់ពុកម៉ែ បងប្អូន បងប្អូនក្រុមការងារ ទាំងជិតទាំងឆ្ងាយទាំងអស់ដែលបានចូលរួមរំលែកទុ.ក្ខ ក៏ដូចជាចូលរួមក្នុងពិធីបុណ្យស.ព និងបងប្អូនដែលបានចូលជាបច្ច័យពីចំងាយដោយមិនបានរៀបរាប់ឈ្មោះអស់។ សូមជូនពរអ្នកទាំងអស់គ្នាជួបតែសេចក្តីសុខគ្រប់ៗពេល ហើយក៏សូមអភ័យទោសបើទទួលមិនបានដិតដល់សូមឧទ្ទិសកុសលផលបុណ្យទាំងអស់ជូនទៅប្រពន្ធសម្លាញ់ខ្ញុំ Chhoryi Kim អោយកើតជាតិណាៗ មានអាយុវែង កុំអោយដូចជាតិនេះ 27-06-2020

Related posts

Leave a Comment